(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៩៩០គ្រឿង រកឃើញល្មើសច្បាប់ ១,៤៧៨គ្រឿង អប់រំ២៤៩គ្រឿង និងផាកពិន័យ១,២២៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន២,៣៤៣គ្រឿង, អប់រំ១៤៩គ្រឿង និងផាកពិន័យ៥៣៩គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៤,៧២៧គ្រឿង រកឃើញយានយន្តល្មើស ១៨,៩២២គ្រឿង ក្នុងនោះអប់រំ ៦,២៣៣គ្រឿង និងផាកពិន័យ ១២,៦៨៩គ្រឿង៕