(កំពង់ចាម)៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមចាប់ខ្លួន នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ​នៅចំណុចភូមិបិទធ្នូ ​ឃុំអូម្លូរ ស្រុកស្ទឹងត្រង់។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកស្ទឹងត្រង់ បានធ្វើការស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការ បង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ាង គឹមលាង ភេទ​ប្រុស អាយុ៣៥ឆ្នាំ។

ក្នុងប្រតិបត្តិការនេះដកហូតបាន ​ម្សៅក្រាមពណ៌ស​០៧កញ្ចប់ ប្រាក់ញុះញង់៥០,០០០រៀល ទូរស័ព្ទដៃ០១គ្រឿង និងឧបករណ៍សេព ថង់ប្លាស្ទិចសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់៕​