Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ ចេញវិដេអូណែនាំ អំពីរបៀបនៃការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធ Online (Video inside)

27-09-2018 16:53

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញវិដេអូណែនាំ អំពីរបៀបនៃការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ដើម្បីពន្យល់ណែនាំ ដល់សាធារណជន។

វិដេអូនេះ រយៈពេល៦នាទី មានទម្រង់សង្ខេបងាយស្រួលយល់ នឹងផ្តល់ចំណេះដឹង ដល់សាធារណជន បានយល់អំពីវិធី៖

* ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីត្រួតពិនិត្យលក្ខណៈ បច្ចេកទេសរថយន្ត (ឆៀកឡាន)
* ណាត់កាលវិភាគឆៀករថយន្ត
* វិធីទូទាត់ប្រាក់សេវាដោយខ្លួនឯង

អនុវត្តតាមការណែនាំ ក្នុងវិដេអូនេះ សាធារណជន នឹងអាចទទួលបានសេវាសាធារណៈ ក្នុងរយៈពេលខ្លី ដោយមិនមានភាពស្មុគស្មាញ ពីគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ខាងក្រោមនេះ ជាវិដេអូណែនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖