(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០១៨ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា យុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» រៀបចំឡើងដើម្បីអបអរសារទរ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ក្នុងនោះក៏អនុញ្ញាតឲ្យបណ្ដាសាធារណជនទាំងអស់ ដែលមានក្រដាសប្រាក់ទក់ រហែក ចាស់ មកប្ដូរយកក្រដាសប្រាក់ថ្មី នៅតាមបញ្ជរបេឡាគ្រប់រាជធានី-ខេត្ត និងរៀងរាល់ម៉ោងធ្វើការ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖