(ភ្នំពេញ)៖ ក្រុមហ៊ុន OPPO ត្រូវបានដាក់ឈ្មោះ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ថាជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងកំរិតតម្លៃខ្ពស់។ លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានបង្ហាញថា Brand OPPO បានកំពុងតែរីកចម្រើន ក្នុងចំណោមការប្រកួតប្រជែងដ៏ខ្លាំងក្លា នៅក្នុងទីផ្សារដែលមានភាពប្រកួតប្រជែងនេះ។
លើសពីនេះទៅទៀត ជាមួយនឹងការលក់ចេញស្មាតហ្វូនជាង ៩៥% ដែលបានមកពីទីផ្សារនៃប្រទេសចិន ក្រុមហ៊ុន OPPO មានឱកាសច្រើន ដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន ហើយក្រុមហ៊ុនមួយនេះ នឹងនាំយកផលិតផលស្មាតហ្វូន ដ៏ស្រស់ស្អាតរបស់ខ្លួនទៅកាន់អតិថិជនវ័យក្មេង កាន់តែច្រើននៅជុំវិញពិភពលោក។
របាយការណ៍ Counterpoint បានសន្និដ្ឋានថា ដោយមានដំណើរការល្អបំផុតនៅក្នុងការដឹកជញ្ជូន ផលិតផលលំដាប់ខ្ពស់ ទីផ្សារស្មាតហ្វូនតម្លៃខ្ពស់ នៅលើពិភពលោកមានការកើនឡើងចំនួន៧% នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០១៨។ សរុបមកក្រុមហ៊ុន Apple, Samsung, OPPO, Huawei, Xiaomi, និងក្រុមហ៊ុន One Plus រួមគ្នាមានចំណែកទីផ្សារ ៩១ភាគរយ នៃទីផ្សារទូរស័ព្ទចល័តលំដាប់ខ្ពស់ នៅលើពិភពលោក។
នៅក្នុងចំណែកទីផ្សារទូរស័ព្ទលំដាប់ខ្ពស់ ក្នុងតម្លៃចន្លោះពី ៤០០ ទៅ៦០០ដុល្លារ (ដែលស្មើនឹង ៤៥%នៃចំណែកទីផ្សារសរុប) OPPOឈរនៅលំដាប់ទីមួយដោយមានចំណែកទីផ្សារ ២២%។ បន្ទាប់មកគឺក្រុមហ៊ុន Apple ក៏មានចំណែកទីផ្សារ ២២% ហើយតាមពីក្រោយដោយក្រុមហ៊ុន Samsung, Huawei, Xiaomi និង One Plus ។
នៅក្នុងតម្លៃ៦០០ដុល្លារ ទៅ៨០០ដុល្លារ ក្រុមហ៊ុនApple និង Samsung មានចំណែកទីផ្សារ៨៥% (ដែលស្មើនឹង ៣៥%នៃចំណែកទីផ្សារសរុប)។ នៅក្នុងកម្រឹតតម្លៃច្រើនជាង៨០០ដុល្លារ គឺក្រុមហ៊ុន Apple មានចំណែកទីផ្សារ៨៨% (ដែលស្មើប្រហែលនឹង២០% នៃចំណែកទីផ្សារសរុប)។ តាមរយៈទិន្នន័យនៃទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ របស់នៃប្រទេសចិននេះ អាចបញ្ចាក់បានថា ក្រុមហ៊ុន Apple បានជាប់ចំណាត់ថ្នាក់លេខ១ ហើយក្រុមហ៊ុន OPPO ឈរនៅលំដាប់ទីពីរ។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនបាន «ធ្វើឲ្យប្រសើរឡើង» នូវផលិតផលស្មាតហ្វូនរបស់ខ្លួន ជាពិសេសគឺមានលក្ខណៈពិសេស និងមុខងារថ្មីៗជាច្រើន ហើយត្រង់ចំនុចនេះគឺ OPPO ធ្វើបានយ៉ាងល្អជាងគេ។ តួយ៉ាងម៉ូឌែល OPPO Find X ដែលទើបចេញលក់កាលពីពេលថ្មីៗនេះ ទទួលការសរសើរជាឯកច្ឆន្ទពីសំណាក់ឧស្សាហកម្ម និងទីផ្សាបន្ទាប់ពីការចាប់ផ្តើមផលិតផល ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត មានដូចជាអេក្រង់កោង កាមេរ៉ាបង្កប់ខ្លួនបែប3D និង បច្ចេកវិទ្យាសាកថ្មកំពូលលឿន SuperVOOC ជាដើម។
លើសពីនេះទៅទៀត OPPO ក៏បានចាប់ដៃគូសហការជាមួយសាកលវិទ្យាល័យ Stanford ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ហើយបានធ្វើតេស្តពិសោធន៍ យ៉ាងជោគជ័យទៅលើបច្ចេកវិទ្យា5G សម្រាប់ការប្រើប្រាស់ នៅលើ ស្មាតហ្វូន នាពេលខាងមុខផងដែរ។ លោក Shen Yi Ren ជំនួយការអគ្គនាយករងនៃក្រុមហ៊ុន OPPO និងជាប្រធានផ្នែកទីផ្សារនៅចិនដីគោកបាននិយាយថាក្រុមហ៊ុន OPPO នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ដែលដាក់ឲ្យដំណើករាល់ទូរស័ព្ទចល័ត ដែលទ្រទ្រង់ប្រព័ន្ធសេវា 5G។ និយាយជារួមមក OPPOពិតជាខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ទាំងបច្ចេកវិទ្យា ទាំងផលិតផលក៏ដូចជាទីផ្សាររបស់ខ្លួន៕