(ភ្នំពេញ)៖ ព្រឹត្តិការណ៍តន្រ្ដី ដ៏កក្រើករបស់ភេសជ្ជៈប៉ូវកម្លាំង Zorus មានឈ្មោះថា «តន្រ្តីវស្សានាំសំណាង» បានបើកការប្រគំតន្រ្ដីខ្នាតធំរបស់ខ្លួន មកដល់ទឹកដីខេត្តកំពង់ឆ្នាំងហើយ ជាមួយនឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានពីមុនមក។ មហាជននៅតាមបណ្ដាខេត្ត ក្រុង រាជធានី​ អាចរីករាយទស្សនាយ៉ាងរីករាយ ជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀង ដ៏ល្បីជាច្រើនរូប ប្រចាំប្រទេសកម្ពុជា ដែលជាតារាក្នុងដួងចិត្តរបស់លោកអ្នក ព្រមទាំងចូលរួមទស្សនា នូវទស្សនីយភាពប្លែកចម្លែកអារម្មណ៍ អមដោយក្បាច់រាំ រស់រវើក ផ្សេងៗពីគ្នា។ ក្នុងនោះទូរទស្សន៍ Fresh News នឹងផ្សាយផ្ទាល់កម្មវិធីនេះ រយៈពេល២ថ្ងៃ គឺចាប់ពីម៉ោង៧៖៣០នាទីយប់ ថ្ងៃទី៥ ខែតុលា និងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ។

នៅក្នុងការប្រគំតន្រ្ដីទេសចរណ៍ខ្នាតធំ មហាជនបានរីករាយទស្សនា​ជាមួយការសម្ដែង របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ មានដូចជា ​កញ្ញា សុខ ពិសី, ​នាយ ចឺម, លោក សុខ រក្សា, កញ្ញា អ៊ីវ៉ា,​ លោក អ៊ីណូ, កញ្ញា លីនដា, លោក បរិញ្ញា, កញ្ញា នាង គន្ធា, លោក ជ័យ សុវ៉ាត ​និងតារាចម្រៀងល្បីៗមួយចំនួនទៀត។

មិនត្រឹមតែរីករាយនឹងទស្សនីយភាព នៃការសម្ដែងរបស់កំពូលតារាចម្រៀង ស្ថិតនៅក្នុងដួងចិត្តរបស់ទស្សនិកជននោះទេ អ្នកចូលរួមទស្សនាផ្ទាល់ នូវកម្មវិធីវស្សាតន្រ្តីខ្នាតធំ «Zorus» ក៏មានឱកាសឈ្នះនូវរង្វាន់ធំៗ ជាច្រើន​ទៀតផងដែរ។

ការប្រគំតន្រ្ដីទេសចរណ៍ របស់ភេសជ្ជៈប៉ូវកម្លាំង «Zorus» នឹងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមវេលាម៉ោង ៦​ល្ងាច និងចាប់ផ្តើមផ្សាយផ្ទាល់ នៅវេលាម៉ោង៧៖៣០នាទីយប់តទៅ ស្ថិតនៅបរិវេណដីឡូតិ៍ ទល់មុខសាលាបឋមសិក្សាអារញ្ញ ទីរួមខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះផងដែរ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត មហាជនគ្រប់រូបកាន់តែមានភាពងាយស្រួល ក្នុងការទស្សនាការប្រគំតន្រ្ដី «Zorus» គួរឲ្យជក់ចិត្ត និងត្រជាក់ភ្នែក តាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ Fresh News,​ App Fresh News និង Facebook ធំៗចំនួន៥ ទៀតរួមមាន៖ Facebook Zorus, Facebook Sunday, Facebook Fresh News, Youtube និង នៅលើគេហទំព័រ Fresh News។ ភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ជាភេសជ្ជៈតែមួយគត់ដែលចម្រាញចេញពីមេីមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ៕