(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពី ការដាក់ប្រើប្រាស់នូវមូលប្បទានប័ត្រគំរូថ្មី ។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអតិថិជនទាំងអស់ដែលមានគណនីចរន្ដ នៅធនាគារជាតិនៃកម្ពុជាថា មូលប្បទានប័ត្រគំរូថ្មីជាប្រាក់រៀល និងជាប្រាក់ដុល្លារអារមេរិក នឹងមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃនេះតទៅ»។
យោងតាមសេចក្ដីជូនដំណឹង ដដែលបានឲ្យដឹងទៀតថា អតិថិជនរបស់ធនាគារជាតិនៃកម្ពុជា ត្រូវយកមូលប្បទានប័ត្រគំរូចាស់ មកប្ដូរយកមូលប្បទានប័ត្រគំរូថ្មីចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ជាកំហិត។ ដោយឡែកសម្រាប់ការប្ដូរនេះ ធនាគារជាតិមិនគិតកម្រៃសេវាឡើយ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖