(ភ្នំពេញ)៖ ផ្ទះវីឡាមួយកន្លែង ដែលជាការិយាល័យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត Opennet ត្រូវបានឆេះ បន្ទាប់ពីឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្ដោយផ្លូវលេខ៣០៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅម៉ោងជាង១១យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឮសំលេងផ្ទុះ នៅជិតរបងក្រុមហ៊ុន Opennet បន្ទាប់ពីសំលេងផ្ទុះមិនបានប៉ុន្មាននាទីផង មានអណ្តាតភ្លើងយ៉ាងខ្លាំងចាប់ឆេះតែម្តង ហើយក៏បានឃើញកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ បានចេញជួយសង្រ្គោះ រហូតដល់ម៉ោងជិត២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ទើបអគ្គិភ័យរលត់ទាំងស្រុង។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ទើបអាចទប់ស្កាត់នៃការឆេះមិនឲ្យរាលដាលទៅផ្ទះផ្សេងទៀត។ ហេតុការណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសឡើយ គឺគ្រាន់តែខូចខាតសម្ភារៈមួយចំនួនតែប៉ុណ្ណោះ៕