(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច៤គ្រឿង, រថយន្ដធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២១១លើក បណ្ដាលឲ្យមនុស្សសា្លប់១០៥នាក់, របួសធ្ងន់២០៤នាក់ និងរបួសស្រាល៧០នាក់៕