(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានរកឃើញជើងខ្លាំងទាំងបួន នៃពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសប្រចាំឆ្នាំ (Aquarius Cup) ២០១៨ ដែលជាពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស លើកដំបូងនៅកម្ពុជា។
កីឡាករចំនួន៥៦ក្រុម បានចូលរួមការប្រកួតដណ្តើមពាននេះ តាំងពីថ្ងៃទី១៦ ខែសីហាកន្លងទៅ។ ជើងខ្លាំង៤ក្រុម បានឆ្លងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមទាំង៤ នេះមានឈ្មោះដូចជា ក្រុមឱម៉ាល់ ក្រុមអាណាចក្របៃតង ក្រុមពាក់មី និងក្រុម Down Town Sport។
*ពានរង្វាន់ទីមួយបានទៅលើក្រុម Ov Mal ជាមួយទឹកប្រាក់សុទ្ធ៤,៥០០ដុល្លារ, ពានរង្វាន់ទីពីរ បានទៅលើក្រុម Anachack Baitong ទទួលបានទឹកប្រាក់សុទ្ធចំនួន ២,២០០ដុល្លារ, ពានរង្វាន់ទីបី បានទៅលើក្រុម Downtown Sport ទទួលបានទឹកប្រាក់សុទ្ធចំនួន១,៥០០ដុល្លារ និងរង្វាន់ទី៤ បានទៅលើក្រុម Pek Mi ទទួលបានទឹកប្រាក់សុទ្ធ ៧៥០ដុល្លារ ។
លោក មាសវុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានឲ្យដឹងថា «យើងមានសេចក្តីសោមន្សរីករាយណាស់ ក្នុងការរកឃើញជើងឯក ការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀសនេះ។ ការប្រកួតពាននេះ មិនត្រឹមតែជាការប្រកួតកីឡាតែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយ សម្រាប់កីឡាករដើម្បីបញ្ចេញសកម្មភាព និងបង្ហាញពីការឲ្យតម្លៃរបស់ពួកគេចំពោះ មិត្តភាព ការងារជាក្រុម សាមគ្គីភាព និងការគោរពគ្នា តាមរយៈចំណង់ចំណូលចិត្តរបស់ពួកគេចំពោះកីឡាបាល់ទាត់នេះ។ អាឃ្វ័ររៀស យល់ថាមនុស្សគ្រប់រូប បំពេញការងារបានល្អបំផុត នៅពេលដែលពួកគេមានជាតិទឹកគ្រប់គ្រាន់ក្នុងសារពាង្គកាយ» ។
ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស ជាគំនិតផ្តួចផ្តើមចុងក្រោយបំផុត របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដើម្បីចែករំលែកជាមួយប្រជាជនកម្ពុជា នូវភេសជ្ជៈជាតិរ៉ែ បង្កើនភាពស្វាហាប់។ អាឃ្វ័ររៀស បំបាត់ភាពស្រែកទឹក និងបំពេញជាតិទឹកបានឆាប់រហ័សដល់រាងកាយ។ ផលិតផលអាឃ្វ័ររៀស ត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូង នៅក្នុងឆ្នាំ២០១៤ ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ហើយផលិតផលនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អតិថិជននិយមលេងកីឡា ដែលពួកគាត់កំពុងស្វែងរកប្រភេទភេសជ្ជៈ ដែលបំពេញជាតិទឹត្រឡប់មករាងកាយវិញ សម្រាប់ប្រទេសក្នុងតំបន់អាកាសធាតុត្រូពិក ដូចកម្ពុជាយើងនេះ។
អាឃ្វ័ររៀស ជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បីៗចំនួន២០ របស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេ ចំណាត់ថ្នាក់លេខ១ ផ្នែកបំពេញជាតិទឹក នៅប្រទេសជប៉ុន។ នៅកម្ពុជា អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោ ក្នុងចំណោមប្រភេទផលិតផល ដែលមានការប្រកួតប្រជែងខ្ពស់ ៕