(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីខ្មែរនាពេលខាងមុខ ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា (Larryta Express) បានសហការជាមួយនិងក្រុមហ៊ុន ខេមបូធីកឃីត (Camboticket) ផ្តល់ជូននូវការបញ្ចុះតម្លៃជាពិសេស ជូនដល់អតិថិជនរហូតដល់ទៅ៣០% សម្រាប់គោលដៅទៅមក ភ្នំពេញ - សៀមរាប និងភ្នំពេញ-ព្រះសីហនុ។

ដោយលោកអ្នកគ្រាន់តែធ្វើការកក់សំបុត្រជាមុន ចាប់ពី២៦ ខែកញ្ញាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីការធ្វើដំណើររបស់លោក-អ្នករហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ជាមួយការបញ្ចុះតម្លៃពិសេស៣០% ។ការផ្តល់ជូននេះ សម្រាប់តែអតិថិជន ដែលបានកក់ និងទូទាត់សំបុត្រតាមអនឡាញ (Online Booking) តាមរយៈវែបសាយ ឬ អាប់(App) របស់ CamboTicket តែប៉ុណ្ណោះ! http://camboticket.com/tourism-week-offers/larryta

ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា តែងតែផ្តល់ជូនលោកអ្នក នៅឱកាសពិសេសៗរួមទាំងរក្សានូវសុវត្ថិភាពខ្ពស់ ក្នុងការធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយនឹងរថយន្តថ្មីៗ អ្នកបើកបរមានបទពិសោធន៍ និងជំនាញច្បាស់លាស់ មានសីលធម៌ និង សុជីវធម៌ល្អជានិច្ច ។

ឡារីតា អភិវឌ្ឍន៍កម្រិតនៃការធ្វើដំណើរប្រកបដោយបទពិសោធន៍ឆ្ពោះទៅមុខជានិច្ច !

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០១៦ ២០ ២០ ២០៕