(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល រួមនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ផាន់ វុទ្ធី អនុប្រធាននាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត នៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែង និងថាមពល។
ក្នុងឱកាស នៃការចូលរួមគោរពវញ្ញាណក្ខន្ធសព គម្រប់៧ថ្ងៃនិង១០០ថ្ងៃនេះដែរ លោករដ្ឋមន្ត្រី ស៊ុយ សែម រួមនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានសម្ដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំ និងសម្ដែងនូវក្ដីតក់ស្លុត សោកស្ដាយយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារនៃសព ដែលបាត់បង់ស្វាមី និងបិតានេះ។
សូមជម្រាបថា លោក ផាន់ វុទ្ធី បានទទួលមរណភាពនៅវេលាម៉ោង១៤៖១៥នាទីថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ក្នុងជន្មាយុ៥២ឆ្នាំ ដោយរោគាពាធ៕