(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ ដកហូតអាជ្ញាបណ្ណក្រុមហ៊ុន, គ្រឹះស្ថានឥណទានជនបទ និងអាជ្ញាបណ្ណប្រកបអាជីវកម្មប្ដូរប្រាក់ ពីស្ថានប័នចំនួន៩។
យោតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា ក្នុងនោះមានការដកហូតអាជ្ញាបណ្ណ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១, មោឃភាពវិញ្ញាបនប័ត្រ របស់គ្រឹះស្ថានឥណទានជនបទចំនួន៥, អាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ចំនួន២ និងលិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ចំនួន១។
ស្ថាប័នដែលត្រូវបានធនាគារជាតិនៃកម្ពុជា ដកហូតអាជ្ញាបណ្ណទាំង៩នោះរួមមាន៖
១៖ ដកហូតអាជ្ញាបណ្ណក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុឈ្មោះ ឡឺ រ៉ូស៊េ ហ្វាយនែនសល លីស៊ីង ភីអិលស៊ី។
២៖ គ្រឹះស្ថានឥណទានជនបទឈ្មោះ ចំរើន ចំរើន ហ្វាយនែន ម.ក។
៣៖ គ្រឹះស្ថានឥណទានជនបទឈ្មោះ អេច អូ អ អេស ក្រេឌីត ម.ក។
៤៖ គ្រឹះស្ថានឥណទានជនបទឈ្មោះ មិត្តភាព ហ្វាយនែន ម.ក។
៥៖ គ្រឹះស្ថានឥណទានជនបទឈ្មោះ ហ្វ៊ែរ ឃែភីថល ម.ក។
៦៖ គ្រឹស្ថានឥណទានជនបទឈ្មោះ សូពន្លឺ ហ្វាយនែន ម.ក។
៧៖ ដកហូតអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ឈ្មោះ វែ ឃែសអ៊ិនធើណេសិនណល ឯ.ក យីហោ (ឃែស ឃីង)។
៨៖ ដកហូតអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ឈ្មោះ អេហ្វអិកស៍ យូណាយធីត អ៊ិនវេសម៉ិន ឯ.ក។
៩៖ ដកហូតលិខិតអនុញ្ញាតប្រកបអាជីវកម្មឈ្មោះ (សុខ ស្រីល័ក្ខ)។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា ទើបសម្រេចបិទគ្រឹះស្ថានផ្តល់ឥណទានចំនួន២៦រួចហើយផងដែរ៕