(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងស្ដីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខា លើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយទាំងអស់ ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមក គ.ជ.ប រួចហើយ ដោយជូនប្រធានគណៈកម្មការធិការគណបក្សប្រជាជនកម្ពុជា គ្រប់ក្រុង ស្រុក ខណ្ឌ ដើម្បីឲ្យធ្វើជាតំណាងការលើចុះហត្ថលេខានេះ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ៖