(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ណែនាំអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុដាក់ ពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ចាប់ពីថ្ងៃកាន់បិណ្ឌ រហូតដល់បុណ្យភ្ជុំបិណ្ឌត្រូវបញ្ចប់។
ថ្លែងណែនាំបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដឹកនាំមន្ត្រីចុះពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមបណ្តាវត្តទាំង២៦ ក្នុងមូលដ្ឋានខណ្ឌដង្កោ។
ក្រៅពីការងារសន្ដិសុខ សណ្ដាប់ធ្នាប់ លោកអភិបាលខណ្ឌ ក៏ណែនាំឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវណែនាំបន្ដទៅកាន់ប្រជាពលរដ្ឋ មុនចេញដំណើរទៅស្រុកកំណើត ឬកន្លែងកំសាន្ដនានា ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ ពិសេសអ្វីដែលអាចបង្កឲ្យជាគ្រោះអគ្គិភ័យ។
ក្នុងឱកាសនោះដែរ លោក នុត ពុធដារ៉ា ក៏បាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃវត្តទីឃវ័ន ហៅវត្តព្រៃវែង ស្ថិតក្នុងសង្កាត់ព្រៃវែងផងដែរ៕