(ភ្នំពេញ)៖ មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានបង្ហាញថា ស្រ្តីចំណាស់ម្នាក់ដែលជាអ្នកធ្វើការផ្នែកអនាម័យ ពិតជាបានស្លាប់នឹងនៅកន្លែងកើតហេតុ ដោយសារផុងពិដានធ្លាក់ពីលើអគារ នៃធនាគារតៃវ៉ាន់ជាន់ទី២ ខណៈកំពុងធ្វើអនាម័យ ពិតប្រាកដមែន ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅ ក្នុងធនាគាតៃវ៉ាន់ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ចាន់ ធារិទ្ធ បានឲ្យដឹងថា សពស្រ្តីរងគ្រោះឈ្មោះ ឃុន ដានី អាយុ៤៨ឆ្នាំ មុខរបរជាអ្នកអនាម័យ នៅក្នុងធនាគាខាងលើ សព្វថ្ងៃស្នាក់នៅក្នុងភូមិ កន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិកំពុងបឹង ឃុំកំពុងបឹង ស្រុកអូរាំងឪ ខេត្តកំពង់ចាម។
លោក ចាន់ ធារិទ្ធ បានឲ្យដឹងថា មុនកើតហេតុ មានគេរាយការណ៍ថា មានស្ត្រីម្នាក់ជាអ្នកអនាម័យដូចគ្នា បានដើរបោសសំរាមជុំវិញអគារជាន់ក្រោម ក៏បានប្រទះឃើញជនរងគ្រោះ ធ្លាក់ពីលើអគារផ្កាប់មុខស្លាប់។ ស្ត្រីរូបនេះ បានរត់ទៅហៅបុគ្គលិកធនាគារ និងរាយការណ៍ជូនសមត្ថកិច្ចមកត្រួតពិនិត្យ។
តាមការពិនិត្យពីជំនាញកោសល្យវិច្ច័យក្រុង និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ម បានបញ្ជាក់ថា មានស្នាមជាំដាច់រយា ស់នៅលើថ្ងាស់មួយកន្លែងផុងដល់លលាដ៍ក្បាល ហើយកដៃខាងស្ដាំបាក់មួយកន្លែង និងស្នាមជាំនៅខ្នង ដៃខាងឆ្វេងមួយកន្លែង។ តាមអ្នកជំនាញកោសល្យវិច្ច័យ ជនរងគ្រោះបានជាន់ពិដានផុងជើង ធ្លាក់ពីលើជាន់ទី២ បណ្ដាលឲ្យស្លាប់តែម្តង៕