(ភ្នំពេញ)៖ ក្រុមហ៊ុនជំនាញផ្នែកអាហារបំប៉ន និងសម្រស់ លំដាប់ថ្នាក់លេខ១ ឈ្មោះ អាម៉ាដូ ចំកាត់ នៅប្រទេសថៃ បាននាំយកផលិតផលថ្មីមកកាន់ទីផ្សារកម្ពុជា ដោយធ្វើការសម្ពោធជាផ្លូវការ កាលពីពេលថ្មីៗនេះ នៅភោជនីយដ្ឋាន Bottom Up រាជធានីភ្នំពេញ។
កម្មវិធីនេះ ក៏មានការចូលរួមដោយផ្ទាល់ពីសំណាក់កំពូលតារាចំរៀងថៃដ៏ល្បីល្បាញគឺ លោក ជេម រឿងសាក់ ជាអ្នកគ្រប់គ្រងម៉ាកសញ្ញា និងតារាចំរៀងខ្មែរល្បីៗជាច្រើនរូបទៀត។ ក្នុងកម្មវិធីនោះ លោក ជេម បានជួបជាមួយក្រុមគ្រូសារ អាម៉ាដូ តំណាងចែកចាយផលិតផល និងអ្នកគាំទ្ររបស់លោកផ្ទាល់ ដែលមានការលេងល្បែងកម្សាន្ត ទទួលទានអាហារ ការប្រគំតន្រ្តីខ្នាតតូច និងការចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា មាស ទូរស័ព្ទ នឹងរង្វាន់ផ្សេងៗទៀតជាច្រើនផងដែរ។
ផលិតផល MOJO ជាប្រភេទម៉ាស់មាសបិទមុខដែលមានអត្ថប្រយោជន៍ជាច្រើន ដូចជា ជួយការពារស្បែកពីអាឡែកស៊ីដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ, ជួយធ្វើអោយស្បែកមានសំណើម ទន់ម៉ត់រលោងក្នុងរយះពេលត្រឹមតែ២០នាទី, បំបាត់ស្នាមជ្រីវជ្រួញ, ការពារក្នុងការកើតមុន, ស្បែកមុខប្រែជាក្មេងជាងវ័យក្នុងរយះពេលខ្លីបន្ទាប់ពីប្រើរួច។
គូរបញ្ជាក់ផងដែលថា ក្រុមហ៊ុន អាម៉ាដូ ចំកាត់ កំពុងប្រកាសស្វែងរកតំណាងចែកចាយទូទាំងប្រទេសដែលមានបំណងចង់យកទៅលក់បន្ត៕