(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យប្រុសស្រី១៩នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ក្រោយរកឃើញពាក់ព័ន្ធករណីគ្រឿងញៀន។
ជនសង្ស័យប្រុសស្រីទាំង១៩នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ, ដង្កោ, ទួលគោក និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនបាននៅចំណុចទីតាំងផ្សេងៗគ្នា កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ក្នុងនោះរួមមាន៖
ទី១៖ឈ្មោះ ស ចាន់មករា ភេទប្រុស អាយុ២៧ឆ្នាំ ធ្លាប់ជាប់មណ្ឌល៦ខែ១០ថ្ងៃ, ទី២៖ឈ្មោះ អ៊ុក វតនៈវិចិត្រ ហៅណាក់ ភេទប្រុស អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ កែវ តួ ភេទប្រុស អាយុ២៦ឆ្នាំ, ទី៤៖ឈ្មោះ ប៊ុន ចាន់ទី ភេទប្រុស អាយុ២០ឆ្នាំ, ទី៥៖ឈ្មោះ ម៉ម សុខសំណាង ភេទប្រុស អាយុ២៣ឆ្នាំ, ទី៦៖ឈ្មោះ ដាន ផល្លា ភេទប្រុស អាយុ២០ឆ្នាំ, ទី៧៖ឈ្មោះ ចេក វាសនា ភេទប្រុស អាយុ១៨ឆ្នាំ, ទី៨៖ឈ្មោះ តក់ ណន ភេទប្រុស អាយុ២៥ឆ្នាំ, ទី៩៖ឈ្មោះ អ៊ុក សេរីវុធ ភេទប្រុស (ខ្ទើយ) អាយុ២៣ឆ្នាំ, ទី១០៖ឈ្មោះ សួន សិត ភេទប្រុស អាយុ២០ឆ្នាំ, ទី១១៖ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ២១ឆ្នាំ, ទី១២៖ឈ្មោះ អ៊ុក រស្មី ភេទប្រុស អាយុ២១ឆ្នាំ, ទី១៣៖ឈ្មោះ ព្រឿង កូលីន ភេទប្រុស អាយុ១៨ឆ្នាំ, ទី១៤៖ឈ្មោះ ម៉ូយ ឌុក ភេទស្រី អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៣៖៣០នាទី នៅចំណុចផ្ទះមិនរៀបរយ ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ទី១៥៖ឈ្មោះ ណូយ ចាន់ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០២៖១៥នាទី ចំណុចផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ, ទី១៦៖ឈ្មោះ ស៊ិន ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ, ទី១៧៖ឈ្មោះ សន ណាហ្សា ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១៖០៥នាទី នៅចំណុចផ្លូវ២២៦ហ្សេត និងផ្លូវ២២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ហើយរូបគេ០២នាក់នេះ ជាបងធំប្រចាំភូមិដែលតែងតែយកដាវទៅគម្រាមវាយគេនៅក្នុងភូមិ។
ទី១៨៖ឈ្មោះ គឹម យឹង ភេទប្រុស អាយុ៣២ឆ្នាំ និងទី១៩៖ឈ្មោះ វ៉ា ចន្ថា ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩៖៣០នាទីយប់ នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោមវិធានការជំនាញនៃការសាកសួររបស់មន្តី្រជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពផ្ទាល់មាត់របស់ពួកគេទាំង១៩នាក់ខាងលើ បញ្ជាក់ឲ្យឃើញថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបមន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលវត្ថុតាង និងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់ នៃបទល្មើសជាក់ស្តែងរបស់ពួកគេ៕