
ពលរដ្ឋនៅខណ្ឌដង្កោ បាត់លិខិតផ្ទេរសិទ្ធិដីមួយកន្លែង និងបានដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ ដើម្បីការពារខ្លាចនរណារើសបាន យកទៅប្រើប្រាស់ខុសច្បាប់
26-09-2018 12:20
(ភ្នំពេញ)៖ សេចក្តីជូនដំណឹង! លោក ម៉ា សេងឆាយ អាយុ៦៤ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ ៣០៧Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០១៩៨៥៩៣ (០១) បានបាត់លិខិតផ្ទេរសិទ្ធិ ដែលមានទំហំ៧៥៥៩ម៉ែត្រក្រឡា ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ព្រំប្រទល់ ខាងជើងទល់នឹង ហ៊ុន ធុច ខាងត្បូងទល់នឹង ចំណីភ្លឺភ្លោះ ខាងកើតទល់នឹង យាយ ប៉ក ខាងលិចទល់នឹង គួយ ថុង។ មានលិខិតផ្ទេរសិទ្ធិ ១៣២១៦ ប.ជ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៧។
លោកបានបញ្ជាក់ថា លោកបានបាត់ នៅផ្ទះមិនដឹងច្រឡំដៃទុកឯកសារនៅត្រង់ណារកមិនឃើញ រហូតមកដល់សព្វថ្ងៃ ហើយក៏មិនមានពាក់ព័ន្ធ លក់ ឬដាក់បញ្ចាំទៅឲ្យស្ថាប័នណាមួយឡើយ។ លោកបានដាក់ពាក្យបណ្តឹងជូនលោកចៅសង្កាត់ដង្កោ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីការពារខ្លាចនរណារើសបានយកទៅប្រើប្រាស់ខុសច្បាប់៕