
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ស្រូវវស្សាជាង១ពាន់ហិកតា កំពុងខ្វះខាតទឹកនៅខេត្តស្វាយរៀង, រដ្ឋមន្ត្រី លឹម គានហោ បញ្ជាឲ្យជួសជុលទំនប់ទទឹកកំពង់ថ្នាឡើងវិញ និងស្តារប្រឡាយជិត៣ពាន់ម៉ែត្រ ទុកប្រើប្រាស់បណ្តោះអាសន្ន
26-09-2018 12:43
(ស្វាយរៀង)៖ ការខកខានមិនបានទទួលរបាយទឹកភ្លៀងជាច្រើនថ្ងៃ បានធ្វើឲ្យដំណាំស្រូវវស្សា របស់កសិករសរុបប្រមាណ១.៥០០ហិកតា នៅក្នុងឃុំកំពង់ចក ឃុំសង្កែ ស្រុករំដួល និងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង កំពុងជួបបញ្ហាខ្វះខាតទឹក។
ដោយពិនិត្យឃើញថា តំបន់នោះពុំមានប្រភពទឹកសម្រាប់អន្តរាគមន៍ និងចៀសវាងការខូចខាតដំណាំស្រូវរបស់កសិករលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង ធ្វើការជួសជុលទំនប់កំពង់ថ្នាឡើងវិញ ជាបណ្តោះអាសន្ន ប្រវែង៣៥០ម៉ែត្រ សម្រាប់ស្តុកទឹកទុក និងស្តារប្រឡាយ១ខ្សែទៀត ប្រវែង ២.៨០០ម៉ែត្រ ដើម្បីទាញទឹកដែលស្តុកទុកនោះ ទៅស្រោចស្រពដំណាំស្រូវ កំពុងមានតម្រូវការទឹកនៅតំបន់ខាងលើ៕