(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មានស្រ្តីចំណាស់ម្នាក់ ដែលជាអ្នកធ្វើការផ្នែកអនាម័យ បានផុងពិដានធ្លាក់ពីលើអគារធនាគារតៃវ៉ាន់ បណ្តាលឲ្យស្លាប់នឹងនៅកន្លែងកើតហេតុ ខណៈកំពុងធ្វើអនាម័យ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ នៅភូមព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា សពស្ត្រីចំណាស់មានឈ្មោះ ហ៊ុន ដានី អាយុ៤៨ឆ្នាំ។ ជនរងគ្រោះមកពី ភូមិកំពង់បឹង ស្រុកអូរាំងឪ ខេត្តកំពង់ចាម៕