Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ដឹកនាំប្រតិភូនគរបាលជាតិ១៩រូប ទៅប្រជុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន នៅប្រទេសវៀតណាម រយៈពេល៤ថ្ងៃ

26-09-2018 11:19

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូកម្ពុជា​ចំនួន១៩រូប មានសមាសភាព មកពីមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការរងនគរបាល ទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ជាប់ព្រំដែនវៀតណាម ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ នៅប្រទេសវៀតណាម។

កិច្ចប្រជុំប្រចាំឆ្នាំ២០១៨នេះ ធ្វើឡើងរវាងមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកដ្ឋានតម្រួតស្រាវជ្រាវ បទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងនាយកដ្ឋានបង្ការ ប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងដាណាំង៕