(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសងក្លោងទ្វារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែល ក្នុងឱកាសចុះពិនិត្យមើលការសាងសង់នោះដែរ ក៏មានការចូលរួមពីលោក ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ វុន បានឱ្យដឹងថា ក្លោងទ្វារថ្មីនេះ បានបញ្ចុះបឋមសិលាសាងសង់កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ កន្លងទៅដើម្បីកែលំអរ និងពង្រីកឱ្យធំជាងក្លោងទ្វារចាស់។
លោក ប្រាក់ វុន បន្តថា ការសាងសង់ក្លោងទ្វារថ្មីនេះផងដែរ គឺខិតចូលមកខាងក្នុងដោយហេតុថាក្លោងទ្វារចាស់តូចចង្អៀត និងលយចូលទៅចំណីផ្លូវជាតិលេខ៥ ដែលអាចបង្កមានគ្រោះថ្នាក់ ជាយកថាហេតុ។ ក្នុងនោះក៏មានការកែលំអរដោយវាយរបងចាស់ ខិតចូលក្នុងប្រមាណ២ម៉ែត្រ ក្រាលក្រារ៉ូឡា ដើម្បីសោភ័ណ្ឌភាពវិមានឯករាជ្យធំទូលាយផងដែរ ៕