(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាការជាតិជំរឿនទូទៅប្រជាជន តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាការជាតិជំរឿនទូទៅប្រជាជននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដឹកនាំពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី-ខេត្ត និងប្រគល់ទទួលសម្ភារៈជំរឿន ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិត។
ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាសម្ភារសម្រាប់ជំរឿនទាំងអស់មាន រថយន្ត៥២គ្រឿង ម៉ូតូ ៣០០គ្រឿង កុំព្យូទ័រលើតុ៤៥០គ្រឿង កុំព្យូទ័រយួរដៃ៥០គ្រឿង ម៉ាស៊ីនបោះពុម្ពឯកសារ៣០គ្រឿង ម៉ាស៊ីនបញ្ចាំងSlide៣០គ្រឿង ម៉ាស៊ីនថតចម្លង១០គ្រឿង Tablet២០០គ្រឿង និងServer ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩។
សម្ភារជំរឿនទាំងអស់នេះ នឹងបម្រើឲ្យការរៀបចំត្រៀមកិច្ចការជំរឿនជាក់ស្តែង នាថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩ ដែលនឹងខិតជិតកមដល់ក្នុងរយៈពេល៥ខែទៀត៕