(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញចុះពិនិត្យមើលការដ្ឋានក្រាលថ្មម៉ាបខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីរៀបចំធ្វើសួនច្បារ និងកន្លែងហាត់ប្រាណសាធារណៈបន្ថែមទៀត។
ការរៀបចំសួនបន្ថែមទៀតនេះ គឺស្របទៅតាមការកើនឡើងនូវចំនួនបងប្អូនដែលបានអញ្ជើញមកប្រាណជាប្រចាំ (ព្រលឹម និងល្ងាច)។ ម្យ៉ាងទៀត ការរៀបចំនេះដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមមួយកម្រិតទៀតផងដែរ។
ក្រោយពីបានរៀបចំសួនច្បារ នៅមុខព្រះរាជដំណាក់ (ខាងលិចស្ទឹងដំណាក់កាលទីមួយ) រួចមកប្រជាពលរដ្ឋបានសាទរ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត៕