(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនជនល្មោភកាមម្នាក់ឈ្មោះ ឡុច ស៊ុយ អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ទៅកាន់សាលាដំបូងខេត្ត ពីបទរំលោភសេពសន្ថវៈលើ ក្មេងស្រីទើបតែមានអាយុ៤ឆ្នាំ។
លោក ស៊្រី ជាលី អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកចិត្របុរី បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ រ.រ.ន អាយុ៤ឆ្នាំ រស់ក្នុងបន្ទុកចំណែកជនសង្ស័យឈ្មោះ ឡុច ស៊ុយ អាយុ៥៥ឆ្នាំ ហើយអ្នកទាំងពីររស់នៅនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនល្មោភកាមរូបនោះ ត្រូវបានកម្លាំងនគរបាលខេត្តក្រចេះឃាត់ខ្លួនបាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិ-ឃុំ កើតហេតុខាងលើ។
លោកអធិការងរូបនោះ បានបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះនៅចាំផ្ទះតែម្នាក់ឯង ខណ:នោះជនសង្ស័យដើរមកលេង រួចហើយក៏បានចាប់សម្រាតខោក្មេងស្រីរងគ្រោះ និងស្រាតខោខ្លួនឯង ហើយស្ដោះទឹកមាត់លាបប្រដាប់ភេទរួចលើកដាក់លើភ្លៅ យកប្រដាប់ភេទរបស់ខ្លួនមកញុលៗ រហូតដល់ក្មេងស្រែកយំទើបឈប់ ហើយជនសង្ស័យក៏ដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។
ក្រោយពីកើតហេតុម្តាយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ តែក្រោយពីការគេចខ្លួនបានមួយថ្ងៃក៏ត្រូវបានកម្លាំងនគរបាល បាននាំខ្លួនជនសង្ស័យមកកាន់ អធិការដ្ឋាននគរបាលស្រុកចិត្របុរី។
មន្ត្រីការិយាល័យប្រឆាំងជួញដូរមនុស្ស និងការពារអនីតិ បានបញ្ជាក់ដែរថា ក្រោយពីសួរនាំជនល្មោភកាមរួបនោះក៏បានសារភាពថា ខ្លួនពិតជាបានយកប្រដាប់ភេទរបស់ខ្លួនទៅញុលៗ លើប្រដាប់ភេទក្មេងស្រីរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ននេះកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនជនល្មោភកាមនោះទៅតុលាការដើម្បីវិធានការតាមនីតិវិធីច្បាប់៕