(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យលោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន ផុតអាណត្តិ ចូលជួបសម្តែងការគួរសម ជម្រាបលា នៅវិមានមិត្តភាព។
ក្នុងជំនួបនេះលោក ស្យង់ ព័រ ក៏បានលើកឡើងថា ក្នុងរយៈពេល២ឆ្នាំ នៃអាណត្តិរបស់លោកមកបំពេញបេសកកម្មជាអគ្គរដ្ឋចិនប្រចាំកម្ពុជា លោកបានមើលឃើញពីភាពរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យយោធារវាងប្រទេសកម្ពុជា និងចិន មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន រិតតែជិតស្និតផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សម្រាប់វិស័យយោធាវិញកម្ពុជា និងចិន បានសហការគ្នាជាច្រើនផងដែរ ដូចជាការធ្វើសមយុទ្ធយោធានាគមាស ឆ្នាំ២០១៨ និងជំនួយផ្នែកយោធាជាដើម៕