(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តចំនួន៥ក្នុងខេត្តកំពង់ធំ និងបានចូលជាបច្ច័យចំនួន៨០លានរៀលដល់វត្តទាំង៥នោះផងដែរ។
វត្តទាំង៥នោះរួមមានវត្ត៖ វត្តសង់ឃ្លាំង, វត្តកំពង់ថ្ម, វត្តធម្មនាថ, វត្តតាំងក្រសាំង និងវត្តសន្ទុកក្រៅ។ ក្នុងថ្ងៃបិណ្ឌ១នេះ ឃើញប្រជាពលរដ្ឋជាច្រើនរូប នាំគ្នារៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃជាហូរហែរ។
លោក ជា ចាន់តូ និងលោកស្រី បានបួងសួងសូមសេចក្ដីសុខ សេចក្ដីសប្បាយដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមទាំងសូមសេចក្ដីសុខ សេចក្ដីចម្រើនដល់ប្រទេសជាតិទាំងមូលផងដែរ។ លើសពីនេះលោកបានឧទិ្ទសជូនចំពោះដួងវិញ្ញាក្ខន្ធ ដល់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាវិរៈយុទ្ធជនព្រមទាំងយុទ្ធនារីស្នេហាជាតិ និងបានបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិរួមទាំង ឧទ្ទិសជូនដល់វិញាណក្ខន្ធប្រជាជានកម្ពុជាស្លូតត្រង់ ដែកបានស្លាប់ក្នុងរបរប្រល័យពូជសាសន៏ ប៉ុល ពតផងដែរ។
លោកនិងលោកស្រី ក៏បាននាំយកនូវទ័យវត្ថុភេសជ្ជៈគ្រឿងឧបភោគបរិភោគ និងបច្ច័យសរុបជាង៨០លានរៀលទៅប្រគេនដល់វត្តទាំង៥សម្រាប់ ទ្រទ្រង់ការរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ចាប់ពីបិណ្ឌទី១ដល់បិណ្ឌទី១៤។
សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យទាំងអស់នៅកម្ពុជា ដែលប្រារព្ធធ្វើចាប់ផ្តើមពីថ្ងៃ០១រោច ខែស្រាព៌ណ ដល់ថ្ងៃ១៥រោច ខែភទ្របទ រៀបចំសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្ត រយៈពេល៣ខែចាប់តាំងពីថ្ងៃចូលវស្សាដល់ថ្ងៃចេញវស្សា៕