(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីដ៏ឧឡារិកមួយនៅអាគារ K និង L នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភំ្នពេញ ជាកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ ក្នុងគោលបំណងនៃការរៀបចំនេះ ដើម្បីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ និងថ្លែងអំណរគុណ នៅកិច្ចសហការកន្លងមក ក៏ដូចជាជម្រាបជូននកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ ២០១៨-២០១៩។

កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនង ជាមួយដៃគូពាណិជ្ជកម្ម អ្នកណែនាំរោងការ និងអតិថិជនទាំងអស់ ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រួមមានស្រាបៀរ ABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និង Gold Crown Stout សម្រាប់រៀបចំទទួលភ្ញៀវក្នុងពិធីមង្គលការ ឬកម្មវិធីជប់លៀងផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសដ៏ពិសេសនេះ លោក (Samson Wong) អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានថ្លែងថា «កម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍របស់ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ច អស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងបាននាំគូស្វាមីភរិយាជាច្រើនគូទៅក្រេបទឹកឃ្មុំនា ទីក្រុងញូវយ៉ក ប្រទេសអាមេរិច ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។ សម្រាប់ឆ្នាំនេះ យើងនឹងនាំមកនូវកម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍ កាន់តែអស្ចារ្យ សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ដូចជាស្រាបៀរ ABC Extra Stout ដំណើរកម្សាន្តទៅទីក្រុងឡុងដ៏ ស្រាបៀរ Heineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជ័រលេស ស្រាបៀរ Tiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និង ស្រាបៀរ Anchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ» ។

អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះ រួមមាន ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការនិងពិធីជប់លៀងគ្រប់ប្រភេទ នឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្ត ពិសេសពីក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រាល់ការណែនាំផលិតផលស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុន CBL ដូចជា ABC Extra Stout, Heineken, Tiger, Anchor Gold Crown និង Gold Crown Stout ទៅកាន់គូស្វាមីភរិយាថី្ម។

បន្ទាប់ពីកម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះនៅខេត្តសំខាន់ពីរផ្សេងទៀតដូចជា៖

*ខេត្តសៀមរាប ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានមង្គល ។
*នៅខេត្តកំពង់ចាម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ ៧មករា។

ចាប់ពីពេលនេះតទៅ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការ និងពិធីជប់លៀងគ្រប់ប្រភេទ ព្រមទាំងអតិថិជនផ្ទាល់អាចចុះឈ្មោះ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្ម ក្នុងការផ្គត់ផ្គង់ស្រាបៀរ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីកញ្ចប់លើកទឹកចិត្តពិសេស សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ។

ប្រសិនបើលោកអ្នក ជាម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការនិងពិធីជប់លៀងគ្រប់ប្រភេទ ដេប៉ូចែកចាយ អ្នកណែនាំរោងការ ព្រមទាំងអតិថិជន ចង់ជ្រាបព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400/011 333 500 ។

ពិសាដោយការទទួលខុសត្រូវ !!!

[