(ភ្នំពេញ)៖ លោកបណ្ឌិត ជួន ជីវិន ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវីឌីស៊ី (WiDcy Institute) បានថ្លែងថា និស្សិតក្រីក្រខ្វះខាតលទ្ធភាព មិនអាចបន្តការសិក្សាបរិញ្ញាបត្ររង ឬបរិញ្ញាបត្រ កុំមានក្តីព្រួយបារម្ភឲ្យសោះ គឺវិទ្យាស្ថានវីឌីស៊ី អាចជួយដោះស្រាយការលំបាកនេះបាន។ លោកថា វិទ្យាស្ថានវីឌីស៊ី ប្រកាសផ្តល់អាហារូបករណ៍ ដល់និស្សិតក្រីក្រ ២០០នាក់ សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ។
លោកបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងពិធីទទួលសៀវភៅវិថីសូត្រសតវត្សរ៍ទី២១ ពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការចូលរួមពីប្រតិភូចិន ជាច្រើនរូបផងដែរ។
លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «និស្សិតដែលខ្វះខាត សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រ សូមប្អូនៗកុំមានការព្រួយបារម្ភ គឺវិទ្យាស្ថានវីឌីស៊ី អាចជួយដោះស្រាយការលំបាកនេះ សម្រាប់សិស្សដែលប្រឡងជាប់ ឬក៏ធ្លាក់បាក់ឌុប ឆ្នាំ២០១៨នេះ ឬក៏ឆ្នាំមុនក៏អាចជួយបានដែរ»។
បើតាមលោកប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវីឌីស៊ី រូបនេះ សម្រាប់ថ្នាក់បើកថ្មី គឺថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ មានកម្មវិធីផ្តល់អាហារូបករណ៍ពិសេស គឺបង់ត្រឹមតែ ៩៩ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុង១ឆ្នាំ សម្រាប់និស្សិត ១០០នាក់ដំបូង។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា សម្រាប់អាហារូបករណ៍ដោយស្វ័យប្រវត្តិ ក៏នឹងត្រូវផ្តល់ជូនផងដែរដល់និស្សិត ដែលទទួលបាននិទ្ទេស A គឺអាហារូបករណ៍ ១០០%។ ក្រៅពីនេះ សម្រាប់និទ្ទេស B បង់ ១១២ដុល្លារ ក្នុង១ឆ្នាំ, និទ្ទេស C បង់ ១៤០ដុល្លារ ក្នុង១ឆ្នាំ, និទ្ទេស D និង E ព្រមទាំងនិទ្ទេស F បង់ ១៧៥ដុល្លារ ក្នុង១ឆ្នាំ។
ទំនាក់ទំនងព័ត៌មានបន្ថែម វិទ្យាស្ថានវីឌីស៊ី៖
អគារលេខ ១៨ IJK ផ្លូវ K4B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
Address: #18 IJK, Street K4B, Sangkat Teuk Thlar, Khan Sen Sok, Phnom Penh, Cambodia
Tel: 077 843 202 / 096 637 3823 / 086 451 025 / 060 38 6666
Facebook: វិទ្យាស្ថានវីឌីស៊ី-WiDcy Institute
តាមរយៈលីង https://www.facebook.com/widcy.edu.kh
Map: https://her.is/2ws0eaF
Email: [email protected]
Website: widcy-institute.com