នាយឧត្តមសេនីយ៍ នេត សាវឿន ប្រកាសឲ្យចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិថ្មី ចំនួន៣រូប
25-09-2018 09:12
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែង អគ្គស្នងការរងនគរបាលជាតិថ្មី ចំនួន៣រូប។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិនោះ រួមមាន៖ ទី១៖លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា, ទី២៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងទី៣៖លោកឧត្តមសេនីយ៍ឯក តេង សួន។
លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងលោកឧត្តមសេនីយ៍ឯក តេង សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក៕