Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាសន៍ពិសេសជាមួយលោក រដ្ឋា វិសាល អតីតបុគ្គលិកអាស៊ីសេរី ឆ្លើយតបចំពោះការចោទប្រកាន់បំភ្លៃការពិតរបស់លោក ជុន ច័ន្ទបុត្រ (Video inside)

24-09-2018 20:11

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល អតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរី បានអញ្ជើញមកកាន់ការិយាល័យអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់បទសម្ភាសន៍ពិសេសមួយ ឆ្លើយតបចំពោះការចោទប្រកាន់បំភ្លៃការពិតរបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ដែលថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរ នៅឯទីក្រុងលីយ៉ុង ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

នៅឯទីក្រុងលីយ៉ុង ប្រទេសបារាំង លោក ជុន ច័ន្ទបុត្រ បានអះអាងថា លោក រដ្ឋា វិសាល បាននិយាយប្រាប់លោកថា ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ដែលជាមន្រ្តីយោធាជាន់ខ្ពស់របស់រាជរដ្ឋាភិបាលក៏មានបំណងចង់ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ហើយលើកឡើងថា ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏ធ្លាប់ជាប់ពន្ធនាគារវៀតណាមផងដែរ​។ ក្រៅពីនោះ លោក ជុន ច័ន្ទបុត្រ ក៏បានវាយប្រហារទៅលើ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និង សម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោក រដ្ឋា វិសាល បានថ្លែងថា ការលើកឡើងរបស់លោក ជុន ច័ន្ទបុត្រ គឺជាទង្វើឆ្កួតលីលាបំផ្លើសខុសការពិត មិនសាកសមជាអ្នកចេះដឹងនោះទេ។

យ៉ាងមិញសូមស្តាប់កិច្ចសម្ភាសន៍ពិសេសជាមួយ លោក រដ្ឋា វិសាល ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖