(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទូចលសុំឱ្យលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបឡើងកាន់តំណែង ជួយអន្តរាគមន៍ និងដាក់កម្លាំងការពារនៅតាមគោលដៅសំខាន់ៗ ដើម្បីត្រៀមចាំបង្ក្រាបបទល្មើសនានា ដូចជា៖ ចោរឆក់ ចោរប្លន់ ចោរលួច ដែលបានកើតមានឡើងនៅក្នុងមូលដ្ឋានជាហូរហែរ។
ប្រជាពលរដ្ឋក៏ប្រាប់រៀបរាប់ថា រឿងចោរឆក់ ចោរប្លន់ និងចោរលួច នៅម្តុំរង្វង់មូលទួលគោកផ្លូវលេខ២៨៩ ផ្លូវលេខ ៦០៨ ក្នុងសង្កាត់បឹងកក់២ កើតឡើងរហូត ហើយមានបទល្មើសជាច្រើន ដែលមិនបានរាប់បន្ត បានកើតឡើងជាញឹកញាប់ក្នុងទឹកដីសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើកវិទ្យុទាក់ទងលឺតែស្រែកប្រកាសថា ចោរឆក់-ប្លន់ កើតឡើងក្នុងទឹកដីរដ្ឋបាល សង្កាត់បឹងកក់ទី២ នាំឱ្យពលរដ្ឋកើតការភយ័ខ្លាច ព្រោះគ្មានវត្តមានអាជ្ញាធរ ជាពិសេសកម្លាំងប៉ុស្តិ៍នគបាលបឹងកក់២ ជួយអន្តរាគមន៍ ឬដាក់កម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីត្រៀមចាំបង្ការបង្ក្រាប បទល្មើស។
កម្លាំងនគបាលប៉ុស្តិ៍បឹងកក់២នេះ ក៏ត្រូវពលរដ្ឋក្នុងមូលដ្ឋាន និយាយចំៗចំពោះលោកមេប៉ុស្តិ៍ថា មិនចាប់អារម្មណ៍ ឬបានអនុវត្តន៍ទាល់តែសោះ លើគោលការ៩ចំណុច ស្តីពីភូមិ-សង្កាត់មានសុវត្ថិភាពទេ ពោលគឺលឺតែឡើងសម្លេងតាមអាយកូម ប៉ុន្តែគ្មានទេកិច្ចអន្តរាគមន៍ដល់កន្លែងកើតហេតុ នៅពេលមានបទល្មើសកើតឡើង។ ប្រសិនបើបានជាទៅដល់កន្លែងកើតហេតុ គឺចាប់បានដែរ ប៉ុន្តែចាប់បានតែជនរងគ្រោះប៉ុណ្ណោះ ចំណែកជនល្មើសធ្វើសកម្មភាពបង្កបទល្មើសបានសម្រេច និងដោយសុវត្ថិភាពគ្រប់លើក។
នៅក្នុងហាងកាហ្វេមួយ តាមបណ្តោយផ្លូវលេខ៥៩២ ចម្ងាយតែប៉ុន្មានម៉ែត្រ ពីប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បឹងកក់២ ពលរដ្ឋដែលទៅផឹកកាហ្វេ នៅទីនោះ បាននិយាយថា ប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដែលមានលោកអនុសេនីយ៍ឯក ខាត់ ខុនទិត្យ ជាមេប៉ុស្តិ៍ គឺបទល្មើសចោរឆក់-ប្លន់ កើនឡើងស្ទើរាល់ថ្ងៃ ជាពិសេសនៅពេលយប់។
ក្រុមប្រជាជាពលរដ្ឋ បានបន្ថែមថា ក្រុមចោរដែលធ្វើបទល្មើសឆក់-ប្លន់ គឺច្រើនធ្វើសកម្មភាពនៅម្តុំវិទ្យាល័យឥន្ទ្រទេវី ហើយមុខសញ្ញាមួយចំនួន ក៏ត្រូវលោកមេប៉ុស្តិ៍ស្គាល់អត្តសញ្ញាណដែរ និងមួយចំនួនទៀតជាមុខសញ្ញាដែលទើបចេញពីគុក តែចាប់មិនបាន។
គួររំលឹកថា ពាក់ពន្ធ័ការបង្ការទប់ស្កាត់បទល្មើនេះដែរ ឧត្តមសេនីយស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្តេជ្ញាពេលត្រូវបានតែងតាំង និងប្រកាសចូលកាន់ដំណែងកាលពពេលថ្មីៗនេះថា លោកនឹងប្តេជ្ញាអុវត្តន៍នូវវិធានការ (៩ចំណុច) ស្តីពីការទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសគ្រប់ប្រភេទដូចជា៖ ចោរកម្ម អំពើឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងអំពើរជួញដូរមនុស្សជាដើម ឱ្យមានប្រសិទ្ធិភាពខ្ពស់ ជាពុសេសនោះនាយឧត្តមសេនីយស្នងការ បានសង្កត់ធ្ងន់លើការបម្រើសេវាសាធារណៈឱ្យបានល្អដល់ប្រជាជន ដូច្នេះសូមលោកស្នងការជួយអន្តរាគមន៍បទល្មើសទាំងនេះ នៅមូលដ្ឋានសង្កាត់បឹងកក់ទី២ផង៕