(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី សុខ សុវណ្ណ សាប៊ង់ ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយក្មេងស្ទាវមួយរូបដែលកើតចេញពីអ្នកលេង Facebook និងឡើងងារជាឯកឧត្តម ដោយសារការ ចាញ់ឆ្នោត និងមានឈ្មោះក្រៅផ្លូវការជាច្រើនទៀតនោះ ត្រូវបានគេមើលឃើញថា កំពុងតែប្រើប្រាស់វោហាស័ព្ទខុសទំនងស្វែងរកភាពល្បីល្បាញផ្ទាល់ខ្លួន បើទោះជាប៉ះពាល់ទៅលើ អ្នកដ៏ទៃក៏ដោយ ធ្វើមិចអោយតែខ្លួនឯងបានល្បី។
នៅសុខៗ ឯកឧត្តមទេសរដ្ឋមន្ត្រីរូបនេះបានប្រើប្រាស់អាកខោនហ្វេសប៊ុកឈ្មោះ William Guang សរសេរធ្វើការចោទប្រកាន់ទាំងមិនយល់ពីច្បាប់មកលើអង្គភាពព័ត៌មាន Fresh News ថា «កំពុងចូលរួមការពារអំពើខុសច្បាប់ រួមទាំងឃុបឃិតពីមន្ត្រីខិលខូចមួយចំនួនដែលកំពុងចាក់ថ្មលុបសមុទ្ររំលោភច្បាប់ ចូលរួមបំភ័ន្តសាធារណៈមតិ» ទៅវិញ។
ការចោទប្រកាន់ដោយគ្មានឯកសារ គ្មានភស្តុតាងច្បាស់លាស់ក្នុងការធ្វើជាសំអាងផ្លូវច្បាប់ និងគតិយុត្តិ ដោយគ្រាន់តែមើលឃើញនិងឮគេថា របស់ឯកឧត្តមទេសរដ្ឋមន្ត្រីស្ទាវរូបនេះ តាមពិតវាគ្រាន់តែជាល្បិចដើម្បីធ្វើឲ្យខ្លួនឯងបានល្បី ក្នុងរឿងអាក្រក់ដោយមិនចំណាយដើមទុនតែប៉ុណ្ណោះ។ ក្នុងនាមខ្លួនជាមន្ត្រីជាន់ខ្ពស់របស់ជាតិ មុនសរសេរ មុននិយាយ ហាស្ដី ចោទគេ ចោទឯង គួរតែធ្វើការស្រាវជ្រាវសួរនាំពិនិត្យមើលឯកសារភស្តុតាងឲ្យបានគ្រប់ជ្រុងជ្រោយ ជាមុនសិន។
តាមពិតពាក់ព័ន្ធអត្ថបទដែលបានចេញផ្សាយពីគម្រោងអភិវឌ្ឍនៅតំបន់ពយកំពេញរបស់ Fresh News ចេញផ្សាយគឺយោងតាមឯកសារច្បាប់ និងសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ដែលមានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាប្រធាន, លោក ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ និងលោក សាយ សំអាល់ ជាអនុប្រធាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា វាមិនដូចទៅនឹងអ្វីដែលលោកទេសរដ្ឋមន្ត្រីក្មេងស្ទាវធ្វើការចោទប្រកាន់ទាំងងងើល មិនដឹងខ្យល់នោះឡើយ។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយដោយអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្តបាន គឺកំពុងដំណើរការរៀបចំដើម្បីប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយនាពេលថ្មីៗនេះថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅតំបន់ឆ្នេរ ពយកំពេញ ជាព័ត៌មានអវិជ្ជមាន ដែលផ្ទុយពីការពិត។
បើរូបអាក្រក់ ចរិតជាក្មេងស្ទាវហើយ សូមឯកឧត្តមទេសរដ្ឋមន្ត្រី សុខ សុវណ្ណ សាប៊ង់ ហៅ William Guang មេត្តាកុំប្រើសំដីឲ្យអន់ដូចចរិតឲ្យសោះ...៕