(ភ្នំពេញ)៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលមានសិទ្ធិអំណាចក្នុងការចេញសេចក្តីសម្រេចដែលមានចំណងលើរដ្ឋជាសមាជិក។
ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ពាក់ព័ន្ធនឹង UNSC៖
UNSC គឺជាស្ថាប័នកំពូលមួយក្នុងចំណោមស្ថាប័នកំពូលទាំងប្រាំមួយនៃអង្គការសហប្រជាជាតិ ក្រៅពីមហាសន្និបាត, លេខាធិការដ្ឋាន, ក្រុមប្រឹក្សាភិបាល, តុលាការអន្តរជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ហើយស្ថាប័ននេះមានទំនួលខុសត្រូវលើការធានានូវសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងផ្តល់អនុសាសន៍ឱ្យទទួលយកសមាជិកថ្មីនៃ UN ទៅកាន់មហាសន្និបាត និងអនុម័តបម្លាស់ប្តូរណាមួយចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ។
អំណាចរបស់ស្ថាប័ននេះ រួមមាន៖ ការបង្កើតប្រតិបត្តិការរក្សាសន្តិភាព ការដាក់ទណ្ឌកម្មអន្តរជាតិ និងការអនុញ្ញាតសកម្មភាពយោធា។ ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលមានសិទ្ធិអំណាចក្នុងការចេញសេចក្តីសម្រេចដែលមានចំណងលើរដ្ឋជាសមាជិក។
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៦ ក្រុមប្រឹក្សានេះមានសមាជិកសរុប ១១ប្រទេស។ ដោយសមាជិកអង្គការសហប្រជាជាតិ ចេះតែកើនឡើងជាលំដាប់ ទើបក្រុមប្រឹក្សាសន្តិសុខបន្ថែមសមាជិករហូតដល់ ១៥ប្រទេស នៅឆ្នាំ១៩៨៨ ដោយមានប្រទេសមហាអំណាចអចិន្ត្រៃយ៍ចំនួន៥ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពសូវៀត (រុស្ស៉ី) បារាំង និងចិន។ ចំណែកសមាជិកធម្មតាមានចំនួន ១០ប្រទេស។
ក្រុមប្រឹក្សាសន្តិសុខ ជាអង្គការនីតិប្រតិបត្តិ មានតួនាទីពង្រឹងសនិ្តភាពពិភពលោក។ សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ ដែលជាពួកមហាអំណាច មានគោលការណ៍កុងសង់ស៉ីស នៅពេលចង់សម្រេចឆន្ទៈអ្វីមួយ ប៉ុន្តែសព្វថ្ងៃនេះក្រុមប្រទេសមហាអំណាច មិនដែលគោរពគោលការណ៍មួយនេះឡើយ។
ប្រសិនបើប្រទេសជាសមាជិកណាមួយ ដែលទាក់ទងក្នុងរឿងជម្លោះ មិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនោះ ក្រុមប្រឹក្សានេះ នឹងចាត់វិធានការ ២យ៉ាងរួមមាន៖
សមាជិក UN ណាមួយ ដែលទាក់ទងក្នុងរឿងជម្លោះ មិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នឹងត្រូវចាត់វិធានការ ២យ៉ាងរួមមាន៖
* ទណ្ឌកម្មមិនប្រើកម្លាំង៖ ធ្វើការពិភាក្សាតាមផ្លូវការទូត និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ បិទផ្លូវគោក ផ្លូវអាកាស នាំឲ្យប្រទេសនោះមានវិបត្តិសង្គម និងវិបត្តិសេដ្ឋកិច្ច។
* ទណ្ឌកម្មដោយប្រើកម្លាំង៖ ការបញ្ជូនទ័ពមួកខៀវទៅហ៊ុមព័ទ្ធ បញ្ជូននាវាចម្បាំងទៅក្នុងដែនទឹក ឬបើកការវាយប្រហារតាមផ្លូវអាកាស ដើម្បីកៀបសង្កត់ប្រទេសនោះ ឲ្យទទួលយកលក្ខខណ្ឌរបស់ក្រុមប្រឹក្សាសន្តិសុខ ដូចជាសង្គ្រាមនៅឈូងសមុទ្រពែក្ស នៅឆ្នាំ១៩៩១ របស់អង្គការសហប្រជាជាតិ ប្រឆាំងជាមួយប្រទេសអ៉ីរ៉ាក់ ដែលមិនព្រមដកទ័ពចេញពីប្រទេសកូវ៉ែត៕