(ភ្នំពេញ)៖ នៅក្នុងយុគសម័យឌីជីថល ទិន្នន័យបានក្លាយទៅជាសរសៃឈាមរបស់អាជីវកម្ម ស្ថាប័ន និងជាពិសេសសម្រាប់បុគ្គលម្នាក់ៗ។ ចំណុចស្នូលនៃបដិវត្តន៍ដែលជំរុញដោយទិន្នន័យនេះ គឺវត្តមានរបស់មជ្ឈមណ្ឌលទិន្នន័យ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវដំណើរការដោយរលូន (Seemless) នៃសង្គមទំនើប។

ទិន្នន័យទាំងនេះ គឺជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផ្តល់កន្លែងផ្ទុកសុវត្ថិភាព ថាមពលដំណើរការ និងការតភ្ជាប់សម្រាប់ បរិមាណព័ត៌មានដែលកំពុងកើនឡើងឥតឈប់ឈរនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ សារៈសំខាន់នៃមជ្ឈមណ្ឌលទិន្នន័យ គឺមិនអាចមើលរំលងបាននោះទេ ដោយហេតុថារាល់ព័ត៌មាន ឬទិន្នន័យទាំងអស់ គឺសុទ្ធសឹងតែជាផ្នែកយ៉ាងសំខាន់ដែលរួមចំណែកដល់ការកសាងសេដ្ឋកិច្ច វឌ្ឍនភាពបច្ចេកវិទ្យា និងលំហូរព័ត៌មានជាសកល។

ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួន ដែលមជ្ឈមណ្ឌលទិន្នន័យបានផ្តល់ជូន ដោយស្រង់ពីមជ្ឈមណ្ឌលកម្ពុជា ៤.០៖

* ឃ្លាំងផ្ទុកទិន្នន័យ
មុខងារចម្បងមួយក្នុងចំណោមមុខងារចម្បងរបស់មជ្ឈមណ្ឌលទិន្នន័យគឺការរក្សាទុក និងគ្រប់គ្រងទិន្នន័យ។ នៅក្នុងយុគសម័យឌីជីថល អាជីវកម្ម ស្ថាប័ន និងបុគ្គល បានបង្កើតទិន្នន័យយ៉ាងច្រើនប្រចាំថ្ងៃ ដែលនេះបានបង្កើតតួនាទីយ៉ាងសំខាន់មួយដល់មជ្ឈមណ្ឌលទិន្នន័យក្នុងការផ្តល់ជូននូវដំណោះស្រាយដើម្បីរក្សាទុក និងរៀបចំទិន្នន័យទាំងនោះ។ មជ្ឈមណ្ឌលទិន្នន័យ អនុញ្ញាតឱ្យស្ថាប័នធ្វើការរៀបចំ និងរក្សាទុកទិន្នន័យសំខាន់ៗ ប្រកបដោយសុវត្ថិភាព ព្រមទាំងធានាឱ្យបានថារាល់ទិន្នន័យទាំងនោះគឺអាចចូលប្រើប្រាស់បានគ្រប់ពេលវេលា។ មិនថាជាកំណត់ត្រាអតិថិជន ទិន្នន័យហិរញ្ញវត្ថុ ឬឯកសារ Multimedia នោះទេ មជ្ឈមណ្ឌលទិន្នន័យ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំមួយដើម្បីគ្រប់គ្រង និងការពារទិន្នន័យ ទាំងនោះមិនឱ្យបាត់បង់ និងរក្សាបាននូវសុវត្ថិភាពខ្ពស់បំផុត។

* មូលដ្ឋានគ្រឹះនៃសេវាកម្មឌីជីថល

មជ្ឈមណ្ឌលទិន្នន័យត្រូវបានគេចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃសេវាកម្មឌីជីថល ដែលស្ទើរតែគ្រប់សកម្មភាពតាមប្រព័ន្ធអ៉ីនធឺណិត គិតចាប់ពីបណ្តាញផ្សព្វផ្សាយសង្គម និង Streaming រហូតដល់ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការហិរញ្ញវត្ថុ គឺសុទ្ធតែពឹងផ្អែកលើ មជ្ឈមណ្ឌលទិន្នន័យ។ មជ្ឈមណ្ឌលទិន្នន័យរៀបចំម៉ាស៊ីនមេ និងបណ្តាញ ដែលផ្តល់ថាមពលដល់កុំព្យូទ័រភ្លោះ ដែលអនុញ្ញាតឱ្យអាជីវកម្ម ស្ថាប័ន និងបុគ្គលចូលប្រើប្រាស់កម្មវិធី, ថ្នាល និងកន្លែងផ្ទុកដោយមិនចាំបាច់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

* ធាតុផ្សំសំខាន់នៃបច្ចេកវិទ្យាថ្មីៗ
លើសពីនេះ មជ្ឈមណ្ឌលទិន្នន័យក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើន យ៉ាងរហ័សផងដែរ។ នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដូចជា បញ្ញាសិប្បនិម្មិត, ម៉ាស៊ីនសិក្សា, អ៉ីនធឺណិតនៃវត្ថុ និងបណ្តាញ 5G ទាមទារថាមពលកុំព្យូទ័រធំ និងការតភ្ជាប់បណ្តាញរហ័ស ដែលជាហេតុធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការសម្រាប់ដំណើរការ និងវិភាគសំណុំទិន្នន័យធំ ដែលអនុញ្ញាតឱ្យបច្ចេកវិទ្យាទាំងនេះ មានការវិវត្តទៅមុខ។ នៅពេលដែលតម្រូវការសម្រាប់ AI និង IoT បន្តកើនឡើង តួនាទីរបស់មជ្ឈមណ្ឌលទិន្នន័យនឹងកាន់តែមានសារៈសំខាន់បន្ថែមទៀតផងដែរ។

* ការតភ្ជាប់សកល
ការតភ្ជាប់សកល គឺជាទិដ្ឋភាពសំខាន់មួយនៃមជ្ឈមណ្ឌលទិន្នន័យ ដែលជួយសម្រួលដល់ការប្រាស្រ័យទាក់ទង និងកិច្ចសហការ ដោយតភ្ជាប់មនុស្ស អាជីវកម្ម និងប្រព័ន្ធនានាជុំវិញសកលលោក។ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ បណ្តាញដ៏រឹងមាំ មជ្ឈមណ្ឌលទិន្នន័យអាចអនុញ្ញាតឱ្យមនុស្សធ្វើការទំនាក់ទំនង តាមពេលវេលាជាក់ស្តែង ប្រជុំតាមវីដេអូ និងធ្វើការងារពីចម្ងាយ ដោយបានបំបែករបាំងភូមិសាស្ត្រ និងជំរុញឱ្យកាន់តែមានភាពងាយស្រួលក្នុង ការទំនាក់ទំនងជុំវិញសកលលោក។

សូមជម្រាបថា មជ្ឈមណ្ឌលទិន្នន័យ គឺជាកន្លែងមួយដែលប្រមូលផ្តុំដោយបណ្តាញកុំព្យូទ័រ ប្រព័ន្ធផ្ទុក ទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ដែលស្ថាប័នប្រើប្រាស់ដើម្បីប្រមូលផ្តុំ ដំណើរការ រក្សាទុក និងចែកចាយកម្មវិធី និងទិន្នន័យ។ កាលពីមុន មជ្ឈមណ្ឌលទិន្នន័យត្រូវបាន គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវបរិក្ខាររូបវន្ត ដែលមានហេដ្ឋារចនាសម្ព័ន្ធ IT ប្រពៃណីសម្រាប់ ការប្រើប្រាស់ជាកម្មសិទ្ធិឯកជនរបស់ស្ថាប័ន។

បន្ទាប់មក មជ្ឈមណ្ឌលទិន្នន័យបានវិវត្តខ្លួនកាន់តែទំនើប ដោយបានផ្លាស់ប្តូរពីហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេជាក់ស្តែងទៅជាបណ្តាញនិម្មិត ដែលអាចអនុញ្ញាតឱ្យមានជាការប្រើប្រាស់រួម និងជួយសម្រួល ក៏ដូចជាគាំទ្រដល់ការដាក់ពង្រាយកម្មវិធី និងបន្ទុកការងារនៅទូទាំង Multi-cloud Environments។ នាពេលបច្ចុប្បន្ន អាជីវកម្ម ឬស្ថាប័នជាច្រើនពឹងផ្អែកយ៉ាងខ្លាំង លើកម្មវិធី, សេវាកម្ម និងទិន្នន័យដែលមាននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ដែលធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ៕