Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណេះដឹងទូទៅ៖ VISA2FLY ផ្សាយថា រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី (Video inside)

24-04-2025 11:34

(ភ្នំពេញ)៖ រាជធានីភ្នំពេញ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics ។

ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី/ទីក្រុង ជុំវិញពិភពលោក ចំនួន១៤ រួមមាន៖

១៖ បាងកក ប្រទេសថៃ
២៖ ភ្នំពេញ ប្រទេសកម្ពុជា
៣៖ បាលី ប្រទេសឥណ្ឌូនេស៉ី
៤៖ ឌុយបៃ សហភាពអារ៉ាប់រួម
៥៖ ហូជីមីញ ប្រទេសវៀតណាម
៦៖ អ៉ីនស្តេនប៊ុល ប្រទេសតួកគី
៧៖ ឡាស វេហ្កាស សហរដ្ឋអាមេរិក
៨៖ ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់
៩៖ អ៉ីប៊ីហ្សា ប្រទេសអេស្ប៉ាញ
១០៖ ម៉ាយយ៉ាមី សហរដ្ឋអាមេរិក
១១៖ តូក្យូ ប្រទេសជប៉ុន
១២៖ រីយ៉ូ ដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៉ីល
១៣៖ ឡុងដ៍ ចក្រភពអង់គ្លេស
១៤៖ ញូវ យ៉ក សហរដ្ឋអាមេរិក ។

រាជធានីភ្នំពេញ ដែលជាបេះដូងប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ ផងដែរ ខណៈគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។

បន្ថែមលើនេះ បើតាម Tripadvisor រាជធានីភ្នំពេញ ក៏បានជាប់ជាទិសដៅពេញនិយមបំផុតទាំង ២៥ទីក្រុង នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥៕