(ភ្នំពេញ)៖ ចិន គឺជាប្រទេសដែលមានប្រជាជន ១៧% នៃប្រជាជនលើពិភពលោក ដែលនាំឲ្យប្រទេសនេះក្លាយជាប្រទេស ដែលមានប្រជាជនប្រើប្រាស់ទំនិញ និងសម្ភារៈយ៉ាងច្រើនជាទីបំផុត។ មិនថាប្រទេសនានាលើលោកទេ ប្រទេសចិន ក៏មានឱនភាពជញ្ជីងពាណិជ្ជកម្មដែរ ពោលគឺការនាំចេញ និងនាំចូល មិនស្មើគ្នានោះឡើយ។
* ១០ប្រទេស ដែលនាំចូលទំនិញពីចិនច្រើនបំផុត នៅឆ្នាំ២០២៤៖
១៖ សហរដ្ឋអាមេរិក ៥២៤.៩ពាន់លានដុល្លារ
២៖ វៀតណាម ១៦១.៨ពាន់លានដុល្លារ
៣៖ ជប៉ុន ១៥២ពាន់លានដុល្លារ
៤៖ កូរ៉េខាងត្បូង ១៤៦.៤ពាន់លានដុល្លារ
៥៖ ឥណ្ឌា ១២០.៥ពាន់លានដុល្លារ
៦៖ រុស្ស៊ី ១១៥.៥ពាន់លានដុល្លារ
៧៖ អាល្លឺម៉ង់ ១០៧ពាន់លានដុល្លារ
៨៖ ម៉ាឡេស៊ី ១០១.២ពាន់លានដុល្លារ
៩៖ ហូឡង់ ៩១.១ពាន់លានដុល្លារ
១០៖ ម៉ិចស៉ិច ៩០.១ពាន់លានដុល្លារ។
* ១០ប្រទេស ដែលនាំចេញទំនិញទៅចិនច្រើនបំផុត នៅឆ្នាំ២០២៤៖
១៖ កូរ៉េខាងត្បូង ១៨១.៧ពាន់លានដុល្លារ
២៖ សហរដ្ឋអាមេរិក ១៦៣.៦ពាន់លានដុល្លារ
៣៖ ជប៉ុន ១៥៦.៣ពាន់លានដុល្លារ
៤៖ អូស្ត្រាលី ១៤០.៦ពាន់លានដុល្លារ
៥៖ រុស្ស៊ី ១២៩.៣ពាន់លានដុល្លារ
៦៖ ប្រេស៊ីល ១១៦.១ពាន់លានដុល្លារ
៧៖ ម៉ាឡេស៊ី ១១០.៦ពាន់លានដុល្លារ
៨៖ វៀតណាម ៩៨.៨ពាន់លានដុល្លារ
៩៖ អាល្លឺម៉ង់ ៩៤.៨ពាន់លានដុល្លារ
១០៖ ឥណ្ឌូនេស៊ី ៧១.១ពាន់លានដុល្លារ។
សូមជម្រាបថា នៅឆ្នាំ២០២៤ កម្ពុជានាំចូលទំនិញពីចិន មានតម្លៃ ១៣.៤ប៊ីលានដុល្លារ ខណៈការនាំចេញទៅចិន មានតម្លៃសរុប ១.៧ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជាមួយគ្នានេះ កម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ៩.៩ប៊ីលានដុល្លារ និងនាំចូលត្រឹមតែ ៣២១.៦លានដុល្លារប៉ុណ្ណោះ៕