(ភ្នំពេញ)៖ ចក្រវាឡនេះធំធេងខ្លាំងណាស់ មនុស្សយើងគ្រាន់តែជាភាគល្អិតមួយនៅលើផែនដីប៉ុណ្ណោះ ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺយើងអាចផលិតនិងបញ្ជូនយានអវកាសឱ្យទៅរុករកនិងសិក្សាពីចក្រវាឡដ៏ធំគ្មានដែនកំណត់នោះ។
មកស្គាល់ពីយានអវកាសទាំង៥ ដែលធ្វើដំណើរចេញពីផែនដីបានឆ្ងាយជាងគេ៖
ទី៥. យានអវកាស New Horizons ស្ថិតនៅចម្ងាយពីផែនដី ៨.៧ពាន់លានគីឡូម៉ែត្រ។ New Horizons ត្រូវបានគេបញ្ជូនចេញនៅឆ្នាំ២០០៦ ដើម្បីរុករកនិងសិក្សាអំពីភពបម្រុងភ្លុយតុង និងខ្សែក្រវាត់អាចម៍ផ្កាយខេបផ្លឺរ (Kuiper belt)។ ផ្អែកតាមអង្គការណាសា យាននេះនៅតែដំណើរការនៅឡើយ។
ទី៤. យានអវកាស Pioneer 11 ស្ថិតនៅចម្ងាយពីផែនដី ១៦ពាន់លានគីឡូម៉ែត្រ។ Pioneer 11 ត្រូវបានគេបញ្ជូនចេញនៅឆ្នាំ១៩៧៣ ហើយជាយានអវកាសដំបូងដែលបានបញ្ជូនទៅដល់ភពសៅរ៍មុនគេបង្អស់។ បច្ចុប្បន្ន ដោយសារវាស្ថិតនៅចម្ងាយឆ្ងាយខ្លាំង ធ្វើឱ្យរលកសញ្ញារបស់វាមិនអាចទាក់ទងបាននោះឡើយ។
ទី៣. យានអវកាស Pioneer 10 ស្ថិតនៅចម្ងាយពីផែនដី ២០ពាន់លានគីឡូម៉ែត្រ។ Pioneer 10 ត្រូវបានគេបញ្ជូនចេញនៅឆ្នាំ១៩៧២ ហើយជាយានអវកាសមុនគេបង្អស់ដែលបានទៅដល់ភពព្រហស្បតិ៍
ទី២. យានអវកាស Voyager 2 ស្ថិតនៅចម្ងាយពីផែនដី ២០.៧ពាន់លានគីឡូម៉ែត្រ។ Voyager 2 ត្រូវបានគេបញ្ជូនចេញនៅឆ្នាំ១៩៧៧។
ទី១. យានអវកាស Voyager 1 ស្ថិតនៅចម្ងាយពីផែនដី ២៤ពាន់លានគីឡូម៉ែត្រ។ Voyager 1 ត្រូវបានគេបញ្ជូនចេញនៅឆ្នាំ១៩៧៧ ហើយជាយានអវកាសមុនគេបង្អស់ដែលបានហោះចេញផុតពីប្រព័ន្ធព្រះអាទិត្យ ចម្ងាយនេះគឺឆ្ងាយពីចម្ងាយពីភពបម្រុងភ្លុយតុងទៅកាន់ព្រះអាទិត្យដល់ទៅ៤ដងឯណោះ៕