(ភ្នំពេញ)៖ ត្បូងរាត្រី (Luminous Pearl) គឺជាវត្ថុដ៏មានតម្លៃ ហើយក៏ត្រូវបានមនុស្សជឿថាជាវត្ថុស័ក្តិសិទ្ធិទៀតផង។ តើអ្នកដឹងទេថា ត្បូងរាត្រីធំជាងគេរបស់ពិភពលោក ស្ថិតនៅឯណា?
ប្រទេសចិន មានត្បូងរាត្រីមួយមានឈ្មោះថា Ye Ming Zhu (យ៉ឺមីងជូ) ដែលត្រូវបានរកឃើញនៅតំបន់ស្វយ័តម៉ុងហ្គោលីក្នុង (Inner Mongolia) ភាគខាងជើងប្រទេសចិន កាលពីជាង២០ឆ្នាំមុន ហើយបានបង្ហាញខ្លួនជាសាធារណៈនៅទីក្រុងវិនឆាង (Wenchang) ខេត្តហាយណាន ភាគខាងត្បូងប្រទេសចិន។
ត្បូងរាត្រីយ៉ឺមីងជូនេះមានទម្ងន់៦តោន មានតម្លៃខ្ទង់២.២ពាន់លានយ័ន ឬស្មើនឹងប្រមាណ៣៣១លានដុល្លារអាមេរិក។ វាត្រូវបានផ្សំឡើងជាចម្បងនៃសារធាតុរ៉ែ Fluorite និងបញ្ចេញកាំរស្មីគ្រីស្តាល់ថ្លានៅពេលងងឹត។ ត្បូងរាត្រីនេះបានកំណត់ត្រាពិភពលោកថ្មីជាត្បូងរាត្រីដែលភ្លឺខ្លាំងបំផុត។
ត្បូងរាត្រីពណ៌បៃតងប្រភេទនេះក៏ធ្លាប់និយាយក្នុងរឿងព្រេងចិនដែរ។ មនុស្សមួយចំនួនថែមទាំងជឿថាការប៉ះផ្ទាល់នឹងគជ់ខ្យងនេះ នាំមកនូវសំណាងល្អ និងភាពចម្រុងចម្រើន៕