(ភ្នំពេញ)៖ ផ្ទាំងគំនូររូងភ្នំនៅប្រទេសឥណ្ឌូណេស៊ី គឺជាស្នាដៃសិល្បៈគំនូរចាស់ជាងគេបំផុតក្នុងពិភពលោក ដែលមានអាយុកាលយ៉ាងតិច៥១,២០០ឆ្នាំ។ គំនូរនេះទំនងជាបង្ហាញកូនសត្វបក្សីតូចៗចំនួន៣នៅជុំវិញជ្រូកព្រៃដ៏ធំមួយ ហើយជ្រូកព្រៃនោះកំពុងរកការប្រមាញ់ពីព្រានចំនួន៣នាក់។
គំនូរម៉ឺនឆ្នាំនេះ ស្ថិតនៅក្នុងរូងភ្នំ Leang Karampuang នៅលើកោះស៊ូឡាវេស៉ី ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។
បើយោងតាមក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ឈុតនិទានរឿងរបស់វាក៏ធ្វើឱ្យវាក្លាយជាភស្តុតាងនៃការនិទានរឿងក្នុងសិល្បៈដ៏ចំណាស់បំផុតរបស់ពិភពលោកផងដែរ៕