(ភ្នំពេញ)៖ មកស្គាល់ពីទន្លេដែលមានប្រវែងវែងជាងគេទាំង១០នៅលើពិភពលោក ដោយយោងតាមគេហទំព័រ Britannica។

១២. ទន្លេមេគង្គ (Mekong river) មានប្រវែង៤,៣៥០ម៉ែត្រ។ ទន្លេមេគង្គ ហូរធ្លាក់ពីខ្ពង់រាបទីបេ ប្រទេសចិន (ចិនហៅទន្លេឡានឆាង) និងបន្តហូរកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ធ្លាក់ទៅកាន់សមុទ្រចិនខាងត្បូង។

១១. ទន្លេឡេណា (Lena river) មានប្រវែង៤,៤០០ម៉ែត្រ។ ទន្លេឡេណា ហូរកាត់ភាគខាងកើតប្រទេសរុស្ស៉ី ឬក៏តំបន់ស៉ីបេរី ធ្លាក់ទៅកាន់មហាសមុទ្រអាក់ទិក។

១០. បណ្ដាញទន្លេ២ជាប់គ្នា អាមួរ-អារហ្កាន់ (Amur-Argun rivers) មានប្រវែងសរុប៤,៤៤៤ម៉ែត្រ។ ទន្លេនេះហូរធ្លាក់ពីភាគខាងកើតប្រទេសម៉ុងហ្គោលដែលជាប់ជាមួយប្រទេសរុស្ស៉ី ធ្លាក់ទៅកាន់សមុទ្រអុកហូតស្កឺ (Sea of Okhotsk)។

៩. ទន្លេកុងហ្គោ (Congo riverស) មានប្រវែង៤,៧០០ម៉ែត្រ។ ទន្លេនេះមានបណ្ដាញដៃជាច្រើនរាប់មិនអស់ ដោយហូរកាត់ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ដូចជា សាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាំមេរូន សំប៊ី តង់សានី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហ្កាបុង អង់ហ្គោឡា សាធារណរដ្ឋកុងហ្គោជាដើម ហើយបន្តធ្លាក់ទៅកាន់មហាសមុទ្រអាត្លង់ទិក។

៨. ទន្លេប៉ារ៉ាណា (Paraná river) មានប្រវែង៤,៨៨០ម៉ែត្រ។ ទន្លេនេះហូរកាត់ប្រទេសមួយចំនួននៅទ្វីបអាមេរិកខាងត្បូង ដូចជា ប្រេស៉ីល ប៉ារ៉ាហ្កាយ អាហ្សង់ទីន និងបន្តហូរធ្លាក់ទៅកាន់មហាសមុទ្រអាត្លង់ទិកប៉ែកខាងត្បូង។

៧. បណ្ដាញទន្លេ២ជាប់គ្នា Ob-Irtysh rivers ប្រវែង៥,៤១០ម៉ែត្រ។ ទន្លេនេះហូរកាត់ភាគកណ្ដាលប្រទេសរុស្ស៉ី ធ្លាក់ទៅកាន់មហាសមុទ្រអាក់ទិក។

៦. ទន្លេលឿង (Yellow river) មានប្រវែង៥,៤៦៤ម៉ែត្រ។ ទន្លេនេះហូរកាត់ប្រទេសចិន ធ្លាក់ទៅកាន់សមុទ្រចិនខាងកើត។

៥. បណ្ដាញទន្លេ៣ជាប់គ្នា Yenisey-Baikal-Selenga rivers មានប្រវែង៥,៥៤០ម៉ែត្រ។ ទន្លេនេះហូរកាត់ប្រទេសម៉ុងហ្គោល និងប្រទេសរុស្ស៉ី ធ្លាក់ទៅកាន់មហាសមុទ្រអាក់ទិក។

៤. បណ្ដាញទន្លេ៣ជាប់គ្នា មីស៉ីស៉ីពី-មីសសឺរី-រេដរ៉ុក (Mississippi-Missouri-Red Rock rivers) មានប្រវែង៥,៩៧១ម៉ែត្រ។ ទន្លេនេះហូរកាត់សហរដ្ឋអាមេរិក ធ្លាក់ទៅកាន់ឈូងសមុទ្រម៉ិកស៉ិក។

៣. ទន្លេយ៉ង់សេ ឬយ៉ាងត្សឺ (Yangtze river) មានប្រវែង៦,៣០០ម៉ែត្រ។ ដូចទៅនឹងទន្លេលឿងដែរ ទន្លេយ៉ាងត្សឺហូរកាត់ប្រទេសចិន ធ្លាក់ទៅកាន់សមុទ្រចិនខាងកើត។

២. បណ្ដាញទន្លេអាម៉ាហ្សូន (Amazon river) មានប្រវែង៦,៤០០ម៉ែត្រ។ ទន្លេនេះមានបណ្ដាញដៃជាច្រើនរាប់មិនអស់ ដោយហូរកាត់ប្រទេសមួយចំនួននៅទ្វីបអាមេរិកខាងត្បូង ដូចជា អេក្វាទ័រ កូឡុំប៊ី ប៉េរូ បូលីវី ហ្គីយ៉ាន ពិសេសគឺប្រទេសប្រេស៉ីល និងបន្តធ្លាក់ទៅកាន់មហាសមុទ្រអាត្លង់ទិកប៉ែកខាងត្បូង។

១. ទន្លេនីល (Nile river) មានប្រវែង៦,៦៥០ម៉ែត្រ។ ទន្លេដែលវែងជាងនៅលើពិភពលោកនេះ ហូរកាត់ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ដូចជា តង់សានី អ៊ុយហ្គង់ដា ស៊ូដង់ខាងត្បូង ស៊ូដង់ អេត្យូពី អាហ្ស៉ីប និងបន្តហូរធ្លាក់ទៅកាន់សមុទ្រមេឌីទេរ៉ាណេ៕