(ភ្នំពេញ)៖ មានភូមិបុរាណមួយដែលមានឈ្មោះថា Skara Brae ស្ថិតនៅលើប្រជុំកោះ Orkney តាមឆ្នេរឈូងសមុទ្រ Skaill នៃប្រទេសអេកុប (Scotland) ចក្រភពអង់គ្លេស មានអាយុកាលតាំងពី៣២០០-២៥០០មុនគ្រិស្ដសករាជ ពោលគឺមានអាយុកាលចាស់ជាងសំណង់ពីរ៉ាមីតហ្គីហ្សា (Giza) នៅប្រទេសអេហ្ស៉ីបទៅទៀត។
សំណង់ផ្ទះធ្វើពីថ្មបន្តុបគ្នានៅភូមិបុរាណ Skara Brae នេះ ត្រូវបានរកឃើញដោយកសិករជនជាតិអេកុបឈ្មោះ William Watt តាំងពីឆ្នាំ១៨៦០ ដែលពេលនោះគាត់បានជីកកកាយល្បាយដីកើតឡើងពីព្យុះសមុទ្រមួយកើតឡើងនៅឆ្នាំ១៨៥០។ ភូមិបុរាណមួយនេះដែរត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩៩៕