(ភ្នំពេញ)៖ អស់ប្រភេទសត្វគេឯទៀត គេប្រើច្រមុះដើម្បីហិតក្លិន ស្រងរកក្លិនផ្សេងៗ ប៉ុន្តែពពួកសត្វប្រភេទនេះ បែរជាប្រើអណ្ដាតដើម្បីស្រងរកក្លិនទៅវិញ នោះគឺពពួកសត្វពស់ ដូចដែលលោកអ្នកតែងឃើញវាលៀនប្លែមៗ។
តាមពិតទៅ ពស់ក៏មានរន្ធច្រមុះដូចសត្វដទៃដែរ ប៉ុន្តែពួកវាបានប្រើប្រាស់អណ្ដែតជាសំខាន់ដើម្បីដឹងព័ត៌មាននៅពីមុខវា។ អ្នកវិទ្យាសាស្ត្របានរកឃើញថា ពស់បានប្រើអណ្ដាតរបស់វា ដើម្បីចាប់យកភាគល្អិតគីមីតូចៗ ទើបដឹងពីភាពវិជ្ជមាន ឬអវិជ្ជមានចំពោះខ្លួនវា នេះហើយជាហេតុផលខ្លីដែលពួកវាប្រើអណ្ដាតជំនួសច្រមុះ៕