(ភ្នំពេញ)៖ គ្រប់ជីវិតទាំងអស់តែងតែត្រូវការទឹកសម្រាប់ទ្រទ្រង់សារពាង្គកាយ ប៉ុន្តែសត្វប្រភេទនេះបែរជាមិនសូវត្រូវការផឹកទឹក ឬមិនផឹកសោះពេញមួយជីវិតរបស់វាក៏ថាបានដែរ។ ប៉ុន្តែមិនបាច់រកនឹករកឈ្មោះសត្វអ្វីឡើយ ព្រោះនៅប្រទេសយើងគ្មានសត្វប្រភេទនេះទេ។
វាគឺសត្វកណ្ដុរកង់ហ្គូរូ (Kangaroo rat) ដែលមានមាឌតូចដូចកណ្ដុរប្រមេះនៅប្រទេសយើងដែរ។ វាជាសត្វរកស៊ីពេលយប់ មានដើមកំណើតនៅតំបន់ស្ងួតភាគខាងលិចនៃទ្វីបអាមេរិកខាងជើង។
បើវាត្រូវការទឹកខ្លាំងណាស់ គឺគ្រាន់តែលិឍទឹកសន្សើមតិចតួចបំផុត។ សត្វកណ្ដុរកង់ហ្គូរូនេះ មិនបែកញើស ឬហត់ដូចសត្វដទៃឡើយ ដូច្នេះវាអាចរក្សាភាពត្រជាក់ក្នុងខ្លួនបានយ៉ាងពិសេស។ ការប្រើប្រាស់ទឹក គឺគ្រាន់តែដើម្បីរំលាយអាហារក្នុងក្រពះ និងតម្រងនោមប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យពួកគេរស់បានដោយមិនចាំបាច់ផឹកទឹក៕