(ភ្នំពេញ)៖ ប្រាក់ដុល្លារសហរដ្ឋអាមេរិក មានការនិយមខ្លាំងណាស់ក្នុងការជួញដូររូបិយបណ្ណនៅទូទាំងពិភពលោក។ តើប្រាក់ដុល្លារសហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់តាំងពីឆ្នាំណា?

ដូចយើងដឹងហើយថា សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យពីចក្រភពអង់គ្លេសនាឆ្នាំ១៧៧៦ ប៉ុន្តែនៅមុនពេលប្រកាសឯករាជ្យ រហូតដល់ដើមសម័យកំណើតរដ្ឋ ប្រជាជននៅទីនោះប្រើប្រាស់កាក់និងប្រាក់ដុល្លារអេស្ប៉ាញ ពិសេសនៅដែនដីអាណានិគមអាមេរិកខាងជើង ដែលភាគច្រើនស្ថិតក្រោមចំណុះចក្រភពអង់គ្លេស។ លុះដល់ឆ្នាំ១៧៩២ ឬក្រោយឯករាជ្យ១៦ឆ្នាំ សភាសហរដ្ឋព័ន្ធនៃប្រទេសនេះក៏បានបោះពុម្ភកាក់និងប្រាក់ដុល្លារសហរដ្ឋអាមេរិកលើកដំបូង មកដល់ពេលនេះ ប្រាក់ដុល្លារសហរដ្ឋអាមេរិកមានអាយុកាលជាង២៣០ឆ្នាំហើយ៕