(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៤៥មក ប្រទេសកម្ពុជាមាននាយករដ្ឋមន្ត្រីចំនួន៣៧អង្គ/រូបហើយ ដោយក្នុងចំណោមនោះមានទាំងព្រះមហាក្សត្រ រាជវង្សានុវង្ស ឥស្សរជន ម្យ៉ាងទៀតក៏មាន៤រូបជានាយករដ្ឋមន្រ្តីស្តីទី (បណ្តោះអាសន្ន)។ នេះបើតាមគេហទំព័រវីគីភីឌា។

II. សម័យសង្គមរាស្ត្រនិយម (ត)

៣៦. នាយករដ្ឋមន្ត្រីទី៣៦ គឺសម្តេច​ព្រះឧបយុវរាជ នរោត្ដម សីហនុ (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី១០) ១៧ វិច្ឆិកា ១៩៦១ ដល់ ១៣ កុម្ភៈ ១៩៦២ (៨៨ថ្ងៃ) សង្គមរាស្រ្តនិយម

៣៧. នាយករដ្ឋមន្ត្រីទី៣៧ គឺសម្តេចចក្រី ញ៉ឹក ជូឡុង (នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន) ១៣ កុម្ភៈ ១៩៦២ ដល់ ៦ សីហា ១៩៦២ (១៧៤ថ្ងៃ) សង្គមរាស្រ្តនិយម

៣៨. នាយករដ្ឋមន្ត្រីទី៣៨ គឺឯកឧត្តម ចៅសែន កុសលឈុំ (នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន) ៦ សីហា ១៩៦២ ដល់ ៦ តុលា ១៩៦២ (៦១ថ្ងៃ) សង្គមរាស្រ្តនិយម

៣៩. នាយករដ្ឋមន្ត្រីទី៣៩ គឺព្រះអង្គម្ចាស់ នរោត្តម កន្តុល ៦ តុលា ១៩៦២ ដល់ ២៥ តុលា ១៩៦៦ (៤ឆ្នាំ និង១៩ថ្ងៃ) សង្គមរាស្រ្តនិយម

៤០. នាយករដ្ឋមន្ត្រីទី៤០ គឺឯកឧត្តម​សេនាប្រមុខ លន់ នល់ ២៥ តុលា ១៩៦៦ ដល់ ១ ឧសភា ១៩៦៧ (១៨៨ថ្ងៃ) សង្គមរាស្រ្តនិយម/ខភម

៤១. នាយករដ្ឋមន្ត្រីទី៤១ គឺសម្តេចបរវសេដ្ឋា សឺន សាន ១ ឧសភា ១៩៦៧ ដល់ ៣១ មករា ១៩៦៨ (២៧៥ថ្ងៃ) សង្គមរាស្រ្តនិយម

៤២. នាយករដ្ឋមន្ត្រីទី៤២ គឺសម្តេច ប៉ែន នុត (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី៧) ៣១ មករា ១៩៦៨ ដល់ ១៤ សីហា ១៩៦៩ (១ឆ្នាំ និង១៩៥ថ្ងៃ) សង្គមរាស្រ្តនិយម

៤៣. នាយករដ្ឋមន្ត្រីទី៤៣ គឺឯកឧត្តម​សេនាប្រមុខ លន់ នល់ (កាន់តំណែងជានាយករដ្ឋមន្ត្រីលើកទី២) ១៤ សីហា ១៩៦៩ ដល់ ៩ តុលា ១៩៧០ សង្គមរាស្រ្តនិយម/ខភម

ភាគទី១៖ https://plus.freshnewsasia.com/index.php/en/knowledge/332151-2024-03-12-09-18-55.html

ភាគទី២៖ https://plus.freshnewsasia.com/index.php/en/knowledge/332290-2024-03-13-09-47-56.html

ភាគទី៣៖ https://plus.freshnewsasia.com/index.php/en/knowledge/332515-2024-03-15-10-12-31.html

ភាគទី៤៖ https://plus.freshnewsasia.com/index.php/en/knowledge/332605-2024-03-16-10-09-45.html