(ភ្នំពេញ)៖ ក្នុងការគ្រប់គ្រងទឹកដី ដឹកនាំនយោបាយ ការពាររាជបល្ល័ង្កឱ្យមានភាពស្ថិតស្ថិរ គឺមិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់ព្រះមហាក្សត្រគ្រប់អង្គនាសម័យអតីតកាល ប៉ុន្តែមានព្រះមហាក្សត្រ៥អង្គបានក្លាយជាព្រះមហាក្សត្រសោយរាជ្យបានយូរជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក។

ខាងក្រោមនេះជាមហាក្សត្រទាំង៥អង្គដែលគ្រងរាជ្យយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក៖

៥. ព្រះចៅខេអ៉ីនីចចាណាអាប់ប៉ាកាល់ទី១ (៦១៥-៦៨៣)
ព្រះចៅឃ្នីនីចចាណាអាប់ប៉ាកាល់ទី១ (K'inich Janaab' Pakal l) បានឡើងគ្រងរាជ្យនៅអាណាចក្រមួយនៃអរិយធម៌ម៉ាយ៉ា (Maya) បានរយៈពេល៦៨ឆ្នាំនិង៣៣ថ្ងៃ ចាប់ពីឆ្នាំ៦១៥-៦៨៣នៃគ្រិស្តសករាជ។ អតីតទឹកដីរបស់អាណាចក្របុរាណនេះ បានរលាយបាត់ទៅវិញនៅអំឡុងសតវត្សទី៨ ហើយបច្ចុប្បន្នជាផ្នែកនៃប្រទេសម៉ិកស៉ិក។

៤. ព្រះចៅយ៉ូហាន់ទី២ (១៨៥៨-១៩២៩)
ព្រះចៅយ៉ូហាន់ទី២ (Johann II) នៃប្រទេសលិចតិនស្តាញ បានឡើងសោយរាជ្យចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៨៥៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩២៩ ដែលមានរយៈពេល៧០ឆ្នាំនិង៩១ថ្ងៃ។ លិចតិនស្តាញ ជាព្រះរាជាណាចក្រតូចមួយនៅទ្វីបអឺរ៉ុប ជាប់តំបន់ជួរភ្នំអាល់ (Alps) ចន្លោះប្រទេសអូទ្រីស និងប្រទេសស្វីស។

៣. ព្រះចៅភូមិបុលអតុល្យតេជះ (១៩៤៦-២០១៦)
ព្រះអង្គជាអតីតព្រះមហាក្សត្រថៃ ព្រះចៅរាមាទី៩ បានឡើងសោយរាជ្យសម្បត្តិចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០១៦ ដែលមានរយៈពេល៧០ឆ្នាំនិង១២៦ថ្ងៃ។

២. ព្រះមហាក្សត្រិយ៍អេលីហ្សាប៊ែតទី២ (១៩៥២-២០២២)
ព្រះអង្គជាព្រះមហាក្សត្រិយ៍នៃចក្រភពអង់គ្លេស អេលីហ្សាបេតទី២ (Elizabeth II) បានឡើងសោយរាជ្យចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមានរយៈពេលជាង៧០ឆ្នាំ។

១. ព្រះចៅអធិរាជល្វីទី១៤ (១៦៤៣-១៧១៥)
ព្រះមហាក្សត្រដែលគ្រងរាជ្យបានយូរជាងគេបង្អស់ក្នុងកំណត់ត្រាប្រវត្តិសាស្រ្តពិភពលោក គឺព្រះចៅអធិរាជល្វីទី១៤ (Louis XIV) នៃចក្រភពបារាំង។ ព្រះអង្គបានឡើងសោយរាជ្យតាំងពីព្រះជន្មត្រឹម៤ព្រះវស្សា ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ១៦៤៣ រហូតដល់សោយទិវង្គតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៧១៥ ដែលមានរយៈពេលសរុប៧២ឆ្នាំនិង១១០ថ្ងៃ។ ព្រះកិត្តិនាមរបស់ព្រះអង្គល្បីសុះសាយតាមរយៈការស្ថាបនាព្រះរាជវាំងវែរសៃ (Versailles)៕