(ភ្នំពេញ)៖ លោកអ្នកធ្លាប់តែដឹងថា ទីក្រុងបាងកក ប្រទេសថៃ ជាទីក្រុងដែលមានឈ្មោះវែងជាងគេបំផុតនៅលើពិភពលោក តែឥឡូវនេះលោកអ្នកអាចរីករាយជាមួយការអានឈ្មោះទីកន្លែងដែលវែងជាងគេទាំង១០ ឬមកឈឺក្បាលជាមួយឈ្មោះទីកន្លែងដ៏សែនវែងជាងគេទាំង១០នៅលើពិភពលោក។

ទីកន្លែងដែលមានឈ្មោះមហាវែងជាងគេទាំង១០នោះ រួមមាន៖

១. Taumatawhakatangihangakoauauotamateapokaiwhenuakitanatahu ជាឈ្មោះរបស់ភ្នំមួយស្ថិតនៅកោះខាងជើង នៃប្រទេសនូវែលសេឡង់ ដែលត្រូវបានដាក់ឈ្មោះតាមរឿងព្រេងដ៏ល្បីល្បាញមួយក្នុងប្រទេសនេះ។

២. Llanfairpwllgwyngyllgogerychwyrndrobwllllantysiliogogogoch វាជាឈ្មោះរបស់ភូមិមួយស្ថិតនៅលើកោះ Ynys Môn នាឆ្នេរសមុទ្រប្រទេសវែល (វែល ជាប្រទេសមួយក្នុងចក្រភពអង់គ្លេស)។

៣. Chargoggagoggmanchauggagoggchaubunagungamaugg វាជាឈ្មោះរបស់បឹងមួយស្ថិតនៅរដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក។

៤. Tweebuffelsmeteenskootmorsdoodgeskietfontein វាជាឈ្មោះរបស់កសិដ្ឋានមួយស្ថិតនៅភាគពាយព្យប្រទេសអាហ្វ្រិកខាងត្បូង។

៥. Azpilicuetagaraycosaroyarenberecolarrea វាជាឈ្មោះរបស់ភូមិមួយស្ថិតនៅតំបន់ Navarra ប្រទេសអេស្ប៉ាញ។

៦. Äteritsiputeritsipuolilautatsijänkä វាជាឈ្មោះរបស់តំបន់ដាច់ស្រយាលមួយស្ថិតនៅក្បែរទីក្រុង Lapland ប្រទេសហ្វាំងឡង់។

៧. Pekwachnamaykoskwaskwaypinwanik ជាឈ្មោះរបស់តំបន់ផង និងជាឈ្មោះរបស់បឹងមួយផងស្ថិតនៅប្រទេសកាណាដា។

៨. Venkatanarasimharajuvaripeta ជាឈ្មោះរបស់ស្ថានីយរថភ្លើងមួយស្ថិតនៅក្នុងរដ្ឋឥន្ទ្រាប្រទេស (Andhra Pradesh) ប្រទេសឥណ្ឌា។

៩. Bovenendvankeelafsnysleegte ជាឈ្មោះរបស់កសិដ្ឋានមួយស្ថិតនៅកណ្ដាលវាលខ្សាច់ នៃប្រទេសអាហ្វ្រិកខាងត្បូង។

១០. Mamungkukumpurangkuntjunya ជាឈ្មោះរបស់ភ្នំមួយនៃតំបន់ការពារជនជាតិដើមភាគតិច Antara-Sandy Bore ភាគខាងត្បូងប្រទេសអូស្ត្រាលី៕