(ភ្នំពេញ)៖ ឱសថ ឬថ្នាំព្យាបាល គឺជាតម្រូវការដ៏ចាំបាច់មួយសម្រាប់ព្យាបាលជំងឺ និងសង្គ្រោះជីវិតមនុស្ស សត្វ ដូច្នេះសូមមកដឹងពីប្រទេសទាំង១០ដែលនាំចេញឱសថច្រើនជាងគេប្រចាំឆ្នាំ២០២២។
ប្រទេសទាំង១០ដែលនាំចេញឱសថច្រើនជាងគេនោះ រួមមាន៖
១០. ដាណឺម៉ាក នាំចេញក្នុងតម្លៃ១៦.០៩ពាន់លានដុល្លារ
៩. ឥណ្ឌា នាំចេញក្នុងតម្លៃ១៧.៨៥ពាន់លានដុល្លារ
៨. ចក្រភពអង់គ្លេស នាំចេញក្នុងតម្លៃ២១.០១ពាន់លានដុល្លារ
៧. អៀរឡង់ នាំចេញក្នុងតម្លៃ២៤.៤៨ពាន់លានដុល្លារ
៦. បារាំង នាំចេញក្នុងតម្លៃ២៦.០៨ពាន់លានដុល្លារ
៥. អ៉ីតាលី នាំចេញក្នុងតម្លៃ៣៤.៧៨ពាន់លានដុល្លារ
៤. សហរដ្ឋអាមេរិក នាំចេញក្នុងតម្លៃ៣៥.៩៧ពាន់លានដុល្លារ
៣. ប៊ែលហ្ស៉ិក នាំចេញក្នុងតម្លៃ៣៦.៤១ពាន់លានដុល្លារ
២. ស្វ៉ីស នាំចេញក្នុងតម្លៃ៤៧.២៦ពាន់លានដុល្លារ
១. អាល្លឺម៉ង់ គឺជាប្រទេសនាំចេញឱសថច្រើនបំផុតសម្រាប់ពិភពលោក ក្នុងតម្លៃ៧៤.៤៧ពាន់លានដុល្លារ។
ប្រទេសអាល្លឺម៉ង់មានការសង្កត់ធ្ងន់ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍឱសថសាស្ត្រ ពិសេសគឺវិនិយោគយ៉ាងសំខាន់លើបច្ចេកវិទ្យាច្នៃប្រឌិត ការរកឃើញ និងការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ឱសថសាស្ត្រផងដែរ។ ប្រទេសអាល្លឺម៉ង់ក៏មានស្តង់ដាបទប្បញ្ញត្តិតឹងរឹងដែលធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតផលឱសថ។ ក្រុមហ៊ុនឱសថអាល្លឺម៉ង់ជាច្រើនមានវត្តមាននៅទូទាំងពិភពលោក ដោយមានក្រុមហ៊ុនបុត្រសម្ពន្ធ ភាពជាដៃគូ និងកិច្ចសហការ៕